បន្ទាយមានជ័យ ៖ ជនម្នាក់ត្រូវនគរបាល ស្រុកមង្គលបុរី ឃាត់ខ្លួនក្រោយពីរកឃើញថា បានធ្វើសកម្មភាព ល្បួងក្មេងស្រីអាយុ ១៤ឆ្នាំ ក្នុងភូមិជាមួយ ទៅរំលោភក្នុងចំការក្រូច បានសម្រេចរហូតដល់ទៅ ៣ដង ហើយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ នេះ ជនសង្ស័យត្រូវបានបញ្ជូន ទៅតុលាការចាត់ការច្បាប់។

លោក យ៉ត សុផល អធិការនគរបាល ស្រុកមង្គលបុរី បានឲ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣នេះថា ជនសង្ស័យមានឈ្មោះ ហុង គីមសត់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបុស្សទំម្លាប់ ឃុំចំណោម ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ មានមុខរបរមិនពិតប្រាកដ។កុមារីរងគ្រោះមានឈ្មោះ ស,ស អាយុ១៤ឆ្នាំ ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣កន្លងទៅ ជនសង្ស័យ ហុង គីមសត់ បានធ្វើសកម្មភាព ល្បួងក្មេងស្រីរងគ្រោះ ខណៈឪពុក-ម្តាយនាងមិននៅថា ទៅបេះក្រូចនៅ ចំការហូប ដោយចំការ គឺនៅក្រោយផ្ទះ២គីឡូម៉ែត្រ ពេលទៅដល់ទីនោះ ជនសង្ស័យក៏បានចាប់ក្មេងស្រី រំលោភតែម្តង។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យបានសារភាពថា សរុបទាំងពេលនេះ គឺគេបានរំលោភក្មេងស្រី រងគ្រោះចំនួន៣លើកហើយ។ក្រោយសួរនាំជនសង្ស័យនឹងត្រូវបាន ការិយាល័យជំនាញ កសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់កាតតាមច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]