សត្វខ្លាឃ្មុំមួយក្បាល ដោយសារតែមានការមិនពេញចិត្តនឹងភ្លៀង ដែលចេះតែធ្លាក់មកមិនឈប់ឈរ គេក៏បានសំរេចចិត្ត ដើរចូលទៅដេកក្នុងផ្ទះរបស់មនុស្សវិញម្ដង។

ខ្លាឃ្មុំមួយក្បាលនោះ បានបំបែកទ្វារកញ្ចក់ ហើយចូលមកដេកនៅក្នុងបន្ទប់ទទួលភ្ញៀវទាំងថ្ងៃ ហើយនៅក្នុងផ្ទះនោះមាន ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ និងអ្នកមើលថែក្មេងម្នាក់។ ព្រឹត្តិការណ៍មួយនេះ បានកើតឡើងនៅជិតឆ្នេរសមុទ្រ ប្រទេសណេប៉ាល់។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ខ្លាឃ្មុំមួយក្បាលនេះ មានកំពស់ប្រហែល ២.៥ម៉ែត្រ បានដើរកាត់តាមអាងហែលទឹក ហើយបំបែកទ្វារកញ្ចក់ នឹងដើរចូលទៅបន្ទប់ទទួលភ្ញៀវ ដេកយកតែម្ដង។

អ្នកមើលថែក្មេងបានទូរស័ព្ទហៅម្ចាស់ផ្ទះ ដែលជាម្ដាយរបស់ក្មេងប្រុសតូច រីឯក្មេងប្រុសនេះវិញ បានយកទូរស័ព្ទថតរូប និងវីដេអូខ្លះរបស់ខ្លាឃ្មុំទុកមើល។ មួយម៉ោងក្រោយមក បន្ទាប់ពីវាដេកលក់យ៉ាងស្រួល ក៏បានក្រោកឡើង ហើយដើរចេញទៅតាមទ្វារ ដែលវាចូលមកដោយមិនបានធ្វើឲ្យ នរណាម្នាក់រងរបួសឡើយ។

អ្នកមើលក្មេងបាននិយាយប្រាប់អ្នកសារព័ត៌មានថា នេះគឺជាលើកទីមួយហើយ ដែលនាងបានឃើញខ្លាឃ្មុំធំបែបនេះ។ អ្នករស់នៅម្ដុំនោះបានប្រាប់ដែរថា ពួកគេធ្លាប់ឃើញខ្លាឃ្មុំនៅក្នុងព្រៃ តែមិនធ្លាប់បានឃើញ វាចូលមកនៅក្នុងផ្ទះនោះទេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? 



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]