ក្រុមហ៊ុន Google គឺជា ក្រុមហ៊ុន សាជីវកម្ម ធំជាងគេបង្អស់មួយ ដែលមានជំនាញ និងបច្ចេកវិទ្យាឈានមុខគេ ក្នុងការផ្តល់សេវាកម្ម ប្រព័ន្ធ អ៊ិនធើណេត SOFTWARE និង កម្មវិធីកំព្យូទ័រផ្សេងៗជាដើម។ ក្រុមហ៊ុន Google ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ១៩៩៨ ដោយលោក Larry Page និង លោក Sergey Brin នៅ Menlo Park រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Google មានការិយាល័យរបស់ខ្លួន ជាច្រើននៅលើពិភពលោក ប៉ុន្តែថ្ងៃនេះ ខ្មែរឡូត នឹងនាំអារម្មណ៍ ប្រិយមិត្ត ទៅទស្សនា ការិយាល័យរបស់ ក្រុមហ៊ុន Google នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បន្តិចសិន។ ការិយាល័យនេះ ស្ថិតនៅក្នុងសង្កាត់ Roppongi នាទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលវាត្រូវបាន ឌីហ្សាញឡើងដោយ ក្រុមហ៊ុនជប៉ុនមួយ មានឈ្មោះថា Klein Dytham រចនាឡើង រំលេចទៅដោយ ពណ៌ចម្រុះបែបធម្មជាតិ និងមានទីធ្លា យ៉ាងធំទូលាយ។

លើសពីនេះទៅទៀតនោះគឺ ការិយាល័យនេះ មានកន្លែងទទួលភ្ញៀវ បន្ទប់ប្រជុំ បន្ទប់ពិភាក្សាឯកជន អាហារដ្ឋាន និង កន្លែងសម្រាក លំហែកាយជាច្រើនទៀត សម្រាប់បុគ្គលិកទៀតផង។

បើចង់ដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោម៖














តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការិយាល័យនេះ?

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]