ភ្ញៀវទេសចរ ដែលមានបំណង ចង់ធ្វើដំណើរទៅកាន់សួនសត្វ “Luohe Zoo” ដើម្បីបានឃើញសត្វតោ (African Lion) ប្រាកដជាមានការខកចិត្តយ៉ាងខ្លាំង ព្រោះសួនសត្វនោះ បានយកសត្វឆ្កែ មកបន្លំធ្វើជាសត្វតោ។

យោងតាមប្រភពព័ត៌មាន Shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា សួនសត្វ “Luohe Zoo” ស្ថិតក្នុងខេត្ត Henan ប្រទេសចិន បានយកសត្វឆ្កែប្រភេទ “Tibetan mastiff dog” មកដាក់ក្នុងទ្រុងសត្វតោ ដើម្បីបន្លំធ្វើជាសត្វតោទៅវិញ ដែលនេះគឺជារឿង ដ៏គួរឲ្យអស់សំណើចណាស់។

ជាមួយគ្នានេះដែរ អ្នកគ្រប់គ្រងនៅក្នុងសួនសត្វនោះ បានប្រាប់ឲ្យដឹងថា សត្វតោពិតប្រាកដ ត្រូវបានយកទៅសួនសត្វដទៃទៀត ដើម្បីធ្វើការបង្កាត់ពូជ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងដ៏គួរឲ្យអស់សំណើចនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]