អ្នកភូមិ Morella និង Mamala ក្នុងប្រទេសឥណ្ឌូនេស៊ី តែងតែប្រារព្ធពិធីដ៏ចម្លែកមួយ ដែលមាន យូរណាស់មកហើយ ដែលតម្រូវអោយបុរសៗ នៅក្នុងភូមិទាំងពីរនេះ វាយខ្នងគ្នា ទៅវិញទៅមក ជាមួយនឹងរំពាត់ផ្តៅ។

គោលបំណងនៃពិធីនេះ គឺចង់ពង្រឹងមិត្តភាព រវាងបុរសៗ ក្នុងភូមិទាំងសងខាង អោយមានភាពជិតស្និត ចេះស្រលាញ់រាប់អានចំពោះគ្នា ក្នុងនាមជាសមាជិក ក្នុងសហគមតែមួយ នៃតំបន់របស់ពួកគេរស់នៅ ដែលមានទីតាំងស្ថិតនៅខេត្ត Maluku នៃប្រទេសឥណ្ឌូនេស៊ី។ យ៉ាងណាមិញ សំរាប់ការវាយនេះ គឺប្រើនូវរំពាត់ផ្តៅ ដើម្បីវាយទៅលើខ្នង និង ទ្រូង រហូតមានស្នាម និង ចេញឈាមប្រឡាក់ពេញខ្លួន។ ដើម្បីជ្រាបកាន់តែច្បាស់ ថាពួកគេវាយដោយរបៀបណានោះ សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]