ភ្នំពេញ ៖ សន្ដិសុខ ដែលយាមប្រចាំការ នៅភោជនីយដ្ឋាន យីហោ វិចិត្រ៥ ស្ថិតនៅ តាមបណ្ដោយ ផ្លូវលេខ១៩៨៦ ខាងលិចមន្ទីរ ពេទ្យសែនសុខ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ ត្រូវ បានភ្ញៀវមួយ ក្រុម ប្រើអំពើហិង្សា ដោយទះកំផ្លៀង ហើមថ្គាម និងដកកាំភ្លើងចេញពីចង្កេះមក គំរាម កំហែង ដោយសារ តែក្រុមភ្ញៀវទាំង នេះ ខឹងនិងសន្ដិសុខ ដែលយាមនៅហាង ខាងលើ ធ្វើឱ្យចោរលួច កញ្ចក់រថយន្ដផ្នែក ខាងឆ្វេងរបស់ខ្លួន នៅពេលដែលពួកគេបាន ចតរថយន្ដទុក នៅមុខហាង រួចហើយចូល ទៅផឹកស៊ីនៅក្នុងហាងនោះ ។

យ៉ាងណាក៏ដោយ អំពើហិង្សា ដែលបង្ក ឡើងដោយក្រុមភ្ញៀវ ហើយជនដៃដល់ ដែលជាម្ចាស់កាំភ្លើង ត្រូវបានគេដឹងថា ជា មន្ដ្រីអាវុធហត្ថ ពាក់ស័ក្ដិ៥ នៅទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះឡើយ ពោលនឹងក្រោយពីមានការសម្របសម្រួល ពីថៅកែហាងរឿង រ៉ាវខាងលើ បានបញ្ចប់ ទៅ បន្សល់ទុកស្នាមរបួសរបស់សន្ដិសុខ ដែលយាមនៅហាងផឹកស៊ីមួយនេះ ។

ករណីបង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយ ពីមានអំពើហិង្សា លើសន្ដិសុខយាមប្រចាំ ការនៅហាងផឹកស៊ី វិចិត្រ៥នេះ បានកើត ឡើងកាលពីវេលាម៉ោង១១និង ៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ក្រោយ ពី ក្រុមភ្ញៀវទាំងនេះ បានបើករថយន្ដចូលទៅ ផឹកស៊ីតាំងពីវេលាម៉ោងជាង៩យប់ ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ គេ បានឃើញមនុស្សមួយក្រុម មានគ្នា៤នាក់ បានជិះរថយន្ដម៉ាកលុច្សស៊ីស ៣៣០ បានចូល ទៅផឹកស៊ី នៅក្នុងហាងវិចិត្រ៥ ដោយពួកគេ បានទុករថយន្ដនៅមុខហាង ដែលមានសន្ដិ សុខ យាម កាម នៅទីនោះ ។ លុះដល់វេលា ម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល ក្រុម ភ្ញៀវទាំងនេះ បានហៅ ថៅកែហាងគិតលុយ ដើម្បីទៅផ្ទះ ប៉ុន្ដែពេលដែលពួកគេបានចេញ ពីក្នុង ហាងមកបើករថយន្ដ ក៏ស្រាប់តែ ឃើញ បាត់កញ្ចក់រថយន្ដខាងឆ្វេងរបស់ខ្លួន ដែលចត នៅមុខហាងនោះ ធ្វើឱ្យពួកគេជាពិសេស មន្ដ្រីអាវុធ ហត្ថលើផ្ទៃប្រទេស ពាក់ស័ក្ដិ៥ ដែលគ្មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណនោះ ខឹងច្រឡោតតោតតូង ហើយហៅសន្ដិសុខ ដែលយាមហាងមកសំឡុតថែមទាំងទះកំផ្លៀង មួយដៃ និងដកកាំភ្លើងចេញ ពីចង្កេះគំរាម កំហែងទៀតផង ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន បន្ដទៀតថា ក្រោយពីមានករណីនេះកើត ឡើង និងបង្កឱ្យមាន ការភ្ញាក់ផ្អើល កម្លាំង នគរបាលមូលដ្ឋាន ដែលចុះល្បាត តាមគោល ដៅ បានទៅជួយអន្ដរាគមន៍ ប៉ុន្ដែ ដោយដឹង ថា ជនបង្កជាមន្ដ្រីអាវុធហត្ថ ក៏បានទាក់ទង ទៅមន្ដ្រីអាវុធហត្ថខណ្ឌសែនសុខ មកជួយ អន្ដរាគមន៍បន្ថែម ទៀត ប៉ុន្ដែមិនមានការ ឃាត់ខ្លួនក្រុមភ្ញៀវនេះឡើយ ពោលបានអនុ ញ្ញាតឱ្យពួកគេ ត្រឡប់ ទៅវិញយ៉ាងរំភើយ។

រថយន្ដរបស់ក្រុមភ្ញៀវ ដែលបាត់កញ្ចក់ ខាងឆ្វេងនោះ ម៉ាកលុយស៊ីស ៣៣០ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5551។

ទាក់ទិនការប្រើអំពើហិង្សាទៅលើសន្ដិ សុខយាមនៅហាងវិចិត្រ៥ ពីសំណាក់មន្ដ្រី អាវុធហត្ថលើផ្ទៃ ប្រទេស ខាងលើនេះ មេ បញ្ជាការអាវុធហត្ថ ខណ្ឌសែនសុខ លោក គិត សុផល បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ថា ពិតជាមានករណីនេះ កើតឡើង មែន ប៉ុន្ដែមិនមែនជាការប្រើហិង្សា ធ្ងន់ធ្ងរនោះទេ គ្រាន់តែប្រើពាក្យសំដីខ្លាំងៗ ដាក់គ្នាប៉ុណ្ណោះ រួចហើយ ដោយ មានការ សម្របសម្រួលពីថៅកែហាងវិចិត្រ៥ ក៏ករណី នេះ បានបញ្ចប់ទៅ ។

គួរបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣កន្លងទៅ នេះ មានករណីក្រុម ក្មេងស្ទាវមួយក្រុម មាន គ្នា៤នាក់ ចូលទៅអុកឡុកនៅក្នុង ក្លឹបរាត្រី អាវ៉ាឡុន ហើយពេលនោះ ត្រូវបាន កម្លាំង អាវុធហត្ថខណ្ឌសែនសុខ ចុះទៅជួយអន្ដរា គមន៍ ដោយឃាត់ខ្លួនក្រុមក្មេងស្ទាវទាំងនេះ ប៉ុន្ដែក្រោយ ពីអប់រំ បានដោះលែងទៅវិញតែ ម្ដងទៅ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]