ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិស ក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីជននេះធ្វើសកម្មភាព លួចរថយន្តរបស់ក្រុមហ៊ុន LeeGin ម៉ាកឡិចស៊ីស RX៣០០ ពណ៌ស្ករ មួយគ្រឿងយកទៅបញ្ចាំ និងដើរលក់មិនដាច់ ហើយត្រូវម្ចាស់រថយន្ត តាមរកឃើញក៏ប្តឹងប៉ូលិសឃាត់ខ្លួន កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៥ សីហា ២០១៣ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះទ្រី តិច ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើករថយន្តឱ្យក្រុមហ៊ុន LeeGin មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ។ សូមបញ្ជាក់ថា ជននេះបានលួចរថយន្តរបស់ក្រុមហ៊ុនយកទៅបញ្ចាំនិងលក់ កាលពីថ្ងៃទី១២ សីហា ២០១៣ កន្លងមក ៕





បញ្ចូលអត្ថបទ ៖ ចាន់ ធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]