ខេត្តស្ទឹងត្រែង ៖ រថយន្តម៉ាកប៊្រូស ពណ៌ទឹកប្រាក់ ១គ្រឿង ដែលគេដឹងថា ជារបស់មន្ត្រីប៉េអឹមជិះគ្នាច្រើននាក់ បានបើកប្រដេញឡានដឹក ឈើប្រណីតមួយគ្រឿង ត្រូវបានជ្រុលទៅបុក ចូលផ្ទះរបស់ប្រជាពលរដ្ឋ រួចក្រឡាប់ភ្លាមៗ បណ្តាលឱ្យមនុស្ស ៣នាក់ ដែលជិះក្នុងរថយន្តរងរបួសធ្ងន់-ស្រាល កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៥ សីហា ២០១៣ ស្ថិតនៅចំណុចភូមិអូរប្ញស្សីកណ្តាល ឃុំអូរកណ្តាល ស្រុកសៀមបូក ។

ទោះជាយ៉ាងណា គេនៅពុំទាន់កំណត់អត្តសញ្ញាណ ជនរងគ្រោះនៅឡើយ ព្រោះបន្ទាប់ពីកើតហេតុ ត្រូវបានគេជម្លៀសចេញ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានី ភ្នំពេញ ។ ចំណែករថយន្តក៏ត្រូវបានគេស្ទូចយកទៅបាត់ដែរ បន្សល់ទុកតែកាងរថយន្ត នៅកន្លែងកើតហេតុតែប៉ុណ្ណោះ រីឯឡានដឹកឈើក៏រត់ទៅបាត់ស្រមោលដែរ ។

ក្នុងហេតុការណ៍នេះដែរ មិនបណ្តាលឱ្យម្ចាស់ផ្ទះរងរបួសនោះទេ គ្រាន់តែបាក់សំយាបផ្ទះ និងបាក់ស្លាកហាងជាច្រើនទៀត ។





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]