ភ្នំពេញ ៖ បុរសកើតជំងឺសរសៃប្រសាទ ម្នាក់ ដោយសារតែជំងឺធ្វើទុក្ខខួរក្បាលនិង ក្នុងខ្លាំងពេក បានលោតសម្លាប់ខ្លួនពីលើផ្ទះ ជាន់ទី២ ស្លាប់មួយរំពេច ក្នុងថ្លុកឈាម បង្ក ឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅកន្លែង កើតហេតុ ទាំងប្រជាពលរដ្ឋនិងសមត្ថកិច្ច បានចុះទៅជួយអន្ដរាគមន៍ភ្លាមៗ ប៉ុន្ដែបាន ប៉ះពារពាក្យសំដីមួយប្រាវ ជាមួយម្ចាស់ផ្ទះ ដែលជាឪពុកមា របស់ជនរងគ្រោះ ។

ករណីលោតសម្លាប់ខ្លួន ដោយសារតែ ជំងឺសរសៃប្រសាទខាងលើនេះ បង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង១៥ នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ៥៨ ក្រុមទី៣៤ ភូមិទី៤ ផ្លូវ លេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ពោលនៅក្បែរផ្សារទំនើបសុវណ្ណា ជិតមន្ទីរ រុស្សីតែម្ដង ។

យោងតាមសាច់ញាតិជនរងគ្រោះ ដែល ត្រូវជាឪពុកមា បាននិយាយនៅកន្លែងកើត ហេតុថា ក្មួយប្រុសរបស់គាត់ ឈ្មោះ សួង សុវណ្ណបញ្ញា អាយុ២៥ឆ្នាំ កើតជំងឺ សរសៃ ប្រសាទនេះអស់រយៈពេលជាង៤ឆ្នាំមក ហើយ និងបានបំផ្លាញលុយកាក់ទ្រព្យសម្បត្ដិ របស់លោកក៏អស់ច្រើនមកដែរ ដោយសារ តែនៅពេលជំងឺធ្វើទុក្ខម្ដងៗ ត្រូវទៅទិញថ្នាំ ដើម្បីលេបបំបាត់ការឈឺចាប់មួយរយៈកាល សិន ។

ឪពុកមាជនរងគ្រោះ បាននិយាយទៀត ថា នៅពេលដែលជំងឺធ្វើទុក្ខម្ដងៗក្មួយប្រុស របស់គាត់ ក្លាយជាមនុស្សដ៏កាចសាហាវ ហើយឈ្លោះទាស់ទែងរករឿងអ្នកផ្ទះ ព្រម ទាំងបំផ្លាញទ្រព្យសម្បត្ដិ អស់ជាច្រើន ធ្វើ ឱ្យក្រុមគ្រួសារទាំងមូល ត្រូវចំណាយលុយ និងកើតទុក្ខយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ប៉ុន្ដែ មិនដឹងធ្វើយ៉ាងណា ដោយសារតែជនរង គ្រោះកើតមកអភ័ព្វយ៉ាងដូច្នេះនោះ ។

ឪពុកមារូបនេះ បានបន្ដទៀតថា មុន ពេលកើតហេតុ ក្មួយប្រុសរបស់គាត់បានរើ ឡើងវិញ ហើយនាំឱ្យឈ្លោះទាស់ទែងជា មួយបងប្អូននៅក្នុងផ្ទះ ភ្លាមៗនោះបាន ឡើង ទៅជាន់ទី២ លោតសម្លាប់ខ្លួនតែម្ដង បណ្ដាល ឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា នៅមុនពេលកើតហេតុនោះ សមត្ថ កិច្ចបានទទួលទូរស័ព្ទពីផ្ទះរបស់ជនរងគ្រោះ ដោយប្ដឹងថា មានករណីទាស់ ទែងគ្នា លុះ ពេលមួយសន្ទុះក្រោយមក ក៏បានទទួលព័ត៌ មានថា មានករណីលោតសម្លាប់ខ្លួនពីលើផ្ទះ តែម្ដង ។

សមត្ថកិច្ចដែលចុះទៅដល់កន្លែងកើត ហេតុនោះ បានធ្វើកោសល្យវិច័យ  ហើយ អះអាងថា ការស្លាប់របស់ជនរងគ្រោះគឺកើត ឡើងដោយសារអំពើអត្ដឃាត ពិតប្រាកដមែន មិនមែនជាអំពើឃាតកម្មនោះទេ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចរៀបចំចាត់ចែង ប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕









ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]