ក្មេងស្រីដ៏កម្សត់ម្នាក់ ត្រូវបានដេកក្នុងមន្ទីរពេទ្យអស់រយៈពេល៤ថ្ងៃ បន្ទាប់ពីរងរបួស បាក់ធ្មេញមុខអស់ចំនួន៨ បន្ទាប់ពីនាងធ្លាក់ពីលើជណ្ដើរ ហើយបុកនឹងកែមជណ្ដើរ។

Jeni Nichol មានអាយុ ១១ឆ្នាំ បានស្រោចទៅដោយឈាម និងស្រែកយំយ៉ាងខ្លាំង បន្ទាប់ពីបានដួលធ្លាប់ពីលើកាំជណ្ដើរ។ មុខរបស់នាងបានបុកជាមួយនឹង កែមកាំជណ្ដើរ របូតអស់ធ្មេញពីរ ហើយធ្មេញ ៦ទៀតក៏ត្រូវប៉ះពាល់ដែរ។ នាងត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យ Royal Derby ដើម្បីធ្វើការវះកាត់ តែវេជ្ជបណ្ឌិត មានប្រសាសន៍ថា ធ្មេញដែរបាក់នោះ មិនអាចដាក់ធ្មេញជំនួសបានឡើយ ហើយត្រូវដកធ្មេញដែលខូចចំនួន ៦ចេញទៀត។

ធ្មេញទាំង៦នោះ គឺជាធ្មេញទឹកដោះ ហើយនាងប្រហែលជានឹងប្រឈមមុខនឹងការ ពាក់ក្រាសធ្មេញអស់មួយជីវិត។ អញ្ចាញធ្មេញរបស់នាង នៅហើមខ្លាំង ដែលជាផលវិបាកដល់ពេទ្យធ្មេញ តើគួរ ឬ មិនគួរធ្វើការវះកាត់។

តើប្រិយមិត្តមានអារម្មណ៍បែបណា បើអ្នកជាជនរងគ្រោះវិញនោះ? 





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]