នារីជនជាតិអ៊ីរ៉ង់ វ័យក្មេង ម្នាក់ ដែលមានអាយុទើបតែ ២៧ឆ្នាំ ឈ្មោះថា Nina Siahkali Moradi បានឈរឈ្មោះ ជាបេក្ខជនតំណាងរាស្រ្ត ក្នុងទីក្រុង Qazvin នៃប្រទេស Iran។

នាងត្រូវបានបោះឆ្នោតគាំទ្រ អោយធ្វើជា អ្នកតំណាងរាស្រ្ត ក្នុងសភា ហើយនាងបានឈ្នះ ដោយឈរ លំដាប់លេខ១៤ ក្នុងចំណោម បេក្ខភាព ១៦៣នាក់ ក្នុងនោះ នាងបានទទួលសំលេងគាំទ្រដល់ទៅ ១០,០០០សំលេងឯណោះ។

ជាអកុសល ដោយសារតែ នាងស្អាតពេក ទើបបេក្ខភាពរូបនេះ ត្រូវបានទំលាក់ពី សភា ដោយត្រឹមហេតុផលយ៉ាងខ្លីមួយថា ពួកយើងមិនត្រូវការ តារាបង្ហាញម៉ូត មកនៅទីនេះទេ ហើយលទ្ធផល ដែលនាងបានទទួលនេះ គឺមិនមែនមកពីសមត្ថភាពឡើយ នេះគឺមកពី នាងក្មេង និង គួរអោយទាក់ទាញតែប៉ុណ្ណោះ។

តើលោកអ្នកយល់យ៉ាងណាចំពោះករណីនេះ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]