កាលពីថ្ងៃទី ១២ ខែសីហាឆ្នាំ ២០១៣មុននេះ បុរស២នាក់ ត្រូវបាន បុរសម្នាក់ផ្សេងទៀត វាយនៅកណ្ដាលផ្លូវ សាធារណៈ ក្រោយពីប្រទះឃើញថា អ្នកទាំងពីរជាចោរលួចនោះ។

យ៉ាងណាមិញ ហេតុការណ៍នេះ កើតឡើងនៅ Chanh Hung តំបន់ ៨ នៃហូជីមិញ ប្រទេសវៀតណាម។ នៅក្នុងនោះដែរ ហេតុការណ៍នេះត្រូវបាន ការមេរ៉ាសុវត្ថិភាព ថតបានទាំងស្រុង ដែលបានបង្ហាញឲ្យឃើញ បុរស២នាក់ ជិះម៉ូតូ និងឈប់នៅក្បែរផ្លូវ។ ជាមួយគ្នានោះ បុរសម្នាក់នៅក្នុងចំនោមនោះ បានចុះពីលើម៉ូតូ និងនៅពេលដែលត្រលប់មកវិញ បែរជាកាន់មួកសុវត្ថិភាព ភ្ជាប់មកជាមួយផងដែរ។ មិនយូរប៉ុន្មាន បែរជាបុរសចំណាស់ម្នាក់ បានកាន់កៅអីមក វាយបុរសដែលកាន់មួកនោះ យ៉ាងតំណំ រួមនឹងបក្សពួក ដែលជិះម៉ូតូផងដែរនោះ។ ក្រោយពីមានហេតុការណ៍នេះ ទើបដឹងថាអ្នកទាំងពីរជាចោរ លួចមួកសុវត្ថិភាពសោះ តែមិនត្រូវបានចាប់ខ្លួនឲ្យប៉ូលីសនោះទេ។

តែនៅក្នុងនោះ បែរជាមានសាធារណៈមួយចំនួន នាំគ្នាអស់សំណើច និងនិយាយថា លួចអ្វីមិនលួច បែរជាលួចមួកសុវត្ថិភាព ដែលមានតម្លៃមិនប៉ុន្មាននោះ និងថែមទាំងត្រូវម្ចាស់មួកវាយទៀត។

ចង់ជ្រាបច្បាស់យ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]