ត្រសក់ស្រូវ យក្ស ត្រូវបានដាំដុះ និង រីកធំចម្លែក ដោយលោកតា Phillip Vowles ដែលទំងន់របស់ វា ប្រហាក់ប្រហែលនឹង ទំងន់របស់កូនដំរីទឹកមួយក្បាល។

លោកតា Phillip Vowles ជាជនជាតិអង់គ្លេស ដែលឈានដល់អាយុ ៦៥ឆ្នាំ ទៅហើយ បានឆ្លៀតពេលចូលនិវត្តន៍របស់គាត់ ដាំបន្លែ ផ្លែឈើផ្សេងៗ នៅឯសួនចំការរបស់គាត់ ហើយក្នុងនោះដែរ គាត់ក៏បានដាំ ផ្លែត្រសក់ស្រូវផងដែរ។

ក្នុងរយៈពេលត្រឹមតែ ៥អាទិត្យ តែប៉ុណ្ណោះ ត្រសក់ស្រូវយក្សនេះ រីកធំនិង កើនទំងន់ដល់ទៅ ជាង ៥៣គីឡូក្រាម ដែលជិតស្មើរ នឹង ទំងន់របស់កូនដំរីទឹកមួយក្បាលទៅហើយ ហើយ លោកតា Phillip Vowles និយាយថា ផ្លែត្រសក់ស្រូវនេះ នឹងបន្តរីកធំ និងកើនទំងន់ ជាបន្តបន្ទាប់ ដើម្បីបំបែក ឯតទគ្គកម្មពិភពលោក។

គួរបញ្ជាក់ផងដែរថា លោកតា Phillip Vowles ធ្លាប់បានជាប់ ឯតទគ្គកម្មពិភពលោក ជាអ្នកដាំផ្លែ ត្រសក់ដែលធ្ងន់ជាងគេ ម្ដងរួចទៅហើយតែ លើកនេះ គាត់ប៉ុនប៉ង យកដំណែង លើផ្លែត្រសក់ស្រូវម្ដង។

តើប្រិយមិត្តយល់ថា តើគាត់ដាំ យ៉ាងណា ទើបបានធំ ធ្ងន់ដូច្នេះ?







ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]