យោងតាមសុភាសិត មួយឃ្លាពោលថា “ភ្នំមួយមិនអាចមានខ្លាពីរ” គឺអាចសម្តៅទៅលើ ក្រុមហ៊ុនទូរស័ព្ទធំៗពីរ គឺ ក្រុមហ៊ុន អេផល និងក្រុមហ៊ុន សាមស៊ុង ដែលជាក្រុមហ៊ុន កំពុងតែប្រកួតគ្នា យ៉ាងស្វិតស្វាញ ខាងផ្នែក បច្ចេកវិទ្យាទូរស័ព្ទ នៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញ ប្រិយមិត្តប្រាកដ ជាបានដឹងខ្លះៗហើយថា ក្រុមហ៊ុនទាំងពីររមែង មានជម្លោះ ជាច្រើន រហូតមាន ការប្តឹងផ្តល់គ្នា ឡើងតុលាការទៀតផង។

យោងតាមគេហទំព័រ digitalone.com របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ក្រុមហ៊ុនសាមស៊ុង កំពុងរៀបចំពាក្យបណ្តឹង ដើម្បីប្តឹងតវ៉ា រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលដាក់បម្រាម ការនាំចូលផលិតផលមួយចំនួនរបស់ក្រុមហ៊ុននេះ។ ផលិតផលមួយចំនួននោះ រួមមាន ទូរស័ព្ទកាឡាក់ស៊ី អេស 4G កាឡាក់ស៊ី ថេប និងទូរស័ព្ទសាមស៊ុងមួយចំនួនទៀត គឺត្រូវហាមឃាត់នាំចូលសហរដ្ឋអាមេរិក ដោយសារតែ ផលិតទាំងនេះ ជាប់ពាក់ព័ន្ធថា បានរំលោភអាជ្ញាប័ណ្ណប៉ាតង់ របស់ក្រុមហ៊ុន អេផល។

គេហទំព័រនេះក៏បានបង្ហើបទៀតថា ក្រុមហ៊ុន សាមស៊ុង ប្រហែលជាដាក់ពាក្យបណ្តឹងនៅដើមខែ តុលាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា រឿងប្តឹងផ្តល់នេះ អាចនឹងអូសបន្លាយរយៈពេលវែងតទៅមុខទៀត ព្រោះក្រុមហ៊ុនម្ខាងៗ រមែងចង់ឈ្នះរៀងៗខ្លួន។






តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]