កាលពីពេលថ្មីៗ វីដេអូអ្នកបើករថយន្ដក្រុងមួយគ្រឿង ត្រូវបានធ្វើការផ្សព្វផ្សាយនៅក្នុងអ៊ិនធើណេត ដោយសារតែបុរសនេះ បើករថយន្ដបណ្ដើរ និងកាត់ក្រចកបណ្ដើរទៅវិញ។

យោងទៅតាមសារព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា វីដេអូនេះ ត្រូវបានគេចែកចាយ តាំងពីខែ កក្កដា ថ្ងៃទី ២៥ ខែកក្កដា មកម្ល៉េះ ដោយនៅក្នុងនោះ មានអ្នកដំណើរជាច្រើន បាននាំព្រួយបារម្មណ៍ ពីសុវត្ថិភាព នៅក្នុងរថយន្ដក្រុងនេះ។ តាមរយៈវីដេអូ ដែលមានរយៈពេល ២៤វិនាទី នេះបានបង្ហាញឲ្យឃើញថា បុរសជាអ្នកបើកបរដែលមិនត្រូវបានស្គាល់ អត្តសញ្ញាណនេះ បានប្រើដៃស្ដាំកាត់ក្រចក ដៃឆ្វេងរបស់ខ្លួន ខណៈពេលដែលកាន់ចង្កូតរថយន្ដក្រុងនោះ។ ជាមួយគ្នានោះ បានឲ្យដឹងទៀតថា បុរសនេះជាអ្នកបើករយន្ដក្រុងលេខ ៨៥៨ ពីព្រលានយន្ដហោះ Changi ទៅ Woodlands សឹង្ហបុរី។

តើប្រិយមិត្ដយល់យ៉ាងណា ដែលបើកឡាននិងកាត់ក្រចក ក្នុងពេលតែមួយ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]