រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលអួតខ្លួនថា ជាអ្នកយកព័ត៌មានឱ្យទស្សនាវដ្តីខ្មែរអប្សរា បានបណ្តើរម៉ូតូអស់សាំងមកចាក់ សាំងដបកន្លះលីត្រ រួចជេរប្រមាថអ្នកលក់សំាង និងគំរាមចុះផ្សាយ ហើយប្តឹងសមត្ថកិច្ចឱ្យបិទ កន្លែងលក់សាំងរបស់គេ ខណៈដែលខឹងអ្នកលក់ រឿងតម្លៃសាំងថ្លៃ ដែលហេតុការណ៍នេះ បង្កឱ្យមានអាណាធិបតេយ្យ កាលពីវេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី១៥ សីហា ២០១៣ នៅចំណុចក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ដែលអះអាងថា ខ្លួនជាអ្នកយកព័ត៌មានឱ្យទស្សនាវដ្តីខ្មែរអប្សរា បានបណ្តើរម៉ូតូមកចាក់សាំងនៅកន្លែងលក់សាំងដបមួយកន្លែង ចំនួនកន្លះលីត្រ ហើយអ្នកលក់សាំងទារលុយចំនួន ៣០០០រៀល ភ្លាមៗបុរសនោះ បានស្រែកសម្លុតថា គ្រាន់តែសាំងកន្លះលីត្រហេតុអ្វីក៏ថ្លៃដល់ ៣០០០រៀល ព្រមទាំងគំរាមចុះផ្សាយព័ត៌មាន និងចង់ប្តឹងសមត្ថកិច្ចឱ្យបិទការលក់ ដូររបស់គេទៀតផង ដែលសកម្មភាពនេះ ហាក់បីដូចជាបុរសនោះ អួតអាងតែខ្លួនឯងជាអ្នកកាសែត សម្លុតគំរាម និងចង់វាយប្រជាពលរដ្ឋអ្នកលក់សាំងតាមផ្លូវ បង្កជម្លោះយ៉ាងគឃ្លើនគ្មានច្បាប់ទម្លាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]