កាលពីថ្មីៗនេះ ស្រ្តីជនជាតិអូស្ត្រាលីម្នាក់ បានចំណាយប្រាក់ចំនួន ១ ៧០០ ដុល្លារ ដើម្បីទិញទូរស័ព្ទម៉ាក អាយហ្វូន ហ្វាយ ពីរគ្រឿង ប៉ុន្តែជាអកុសល នាងបែរជាទទួលបានផ្លែប៉ោម ពីរផ្លែទៅវិញ។

ស្ត្រីម្នាក់នេះបានប្រាប់ពីដំណាលរឿងថា ដំបូងនាងបានកម៉ុងទិញទូរស័ព្ទ អាយហ្វូន ហ្វាយ ចំនួនពីរគ្រឿង តាមរយៈអនឡាញពីគេហទំព័រ Gumtree ដែលមួយគ្រឿងមានតម្លៃ ៧០០ ដុល្លារ។ ក្រោយមកមានបុរសម្នាក់បានទាក់ទងនាង ដោយណាត់នាងឲ្យមក ជួបគ្នាក្នុង ហាង McDonald's ដើម្បីធ្វើការ ដោះដូរ ប៉ុន្តែចុងក្រោយពេលត្រលប់មកដល់ផ្ទះ នាងបែរជាហួសចិត្ត ត្បិតបើកប្រអប់ឃើញផ្លែប៉ោម ចំនួនពីរផ្លែទៅវិញ។

នេះហើយជាការធ្វេសប្រហែសរបស់នាង អាងតែទំនិញមើលទៅថ្មី មិនបានពិនិត្យមើលទំនិញ និងបើកប្រអប់មើល ក៏ចាកចេញ។ យ៉ាងណាមិញ នេះក៏អាចចាត់ទុកជាមេរៀនមួយ សម្រាប់ប្រិយមិត្តចងចាំទុកផងដែរ។




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]