បុរសជនជាតិឥណ្ឌូនេស៊ី វ័យ ៣៣ឆ្នាំម្នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន នៅក្នុងទីក្រុង Seremban ប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានវាយអតីត មិត្តស្រីរបស់ខ្លួននឹងញញួរ បណ្តាលឲ្យនាង រងរបួសបែកក្បាល ដេរអស់ ៣០ថ្នេរ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ស្រ្តីរងគ្រោះ ដែលជាអតីតមិត្តស្រី របស់ជនបង្កហេតុ មានឈ្មោះថា Lim Pui អាយុ ២៩ឆ្នាំ ត្រូវជនបង្កហេតុវាយនឹងញញួរ បណ្តាលឲ្យរងរបួសបែកក្បាល ហើយត្រូវគេបញ្ចូនទៅព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ Tuanku Jaafar Hospital ស្ថិតក្នុងទីក្រុង Seremban។ ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោងប្រហែល ១០ព្រឹក ថ្ងៃសៅរ៏ ទី១០ ខែសីហា កន្លងទៅនេះ នៅមុខផ្ទះរបស់ស្រ្តីរងគ្រោះតែម្តង ដែលស្ថិតក្នុងទីក្រុង Seremban ប្រទេសម៉ាឡេស៊ី ។

គួរបញ្ជាក់ផងដែរថា ស្រ្តីរងគ្រោះ និងជនបង្កហេតុ គឺមានទំនាក់ទំនងជាមួយគ្នា អស់រយៈពេល ១៣ឆ្នាំមកហើយ ក្រោយមកក៏ត្រូវបែកគ្នា។

យ៉ាងណាមិញ ហេតុការណ៏យកញញួរវាយក្បាលអតីតមិត្តស្រីនេះ គឺដោយសារតែខាងស្រ្តីរងគ្រោះ បានចោទប្រកាន់បុរសបង្កហេតុ ថាជាអ្នកធ្វើឲ្យកញ្ចក់រថយន្តនាងបែក ហើយបុរសនោះទ្រាំពុំបាន ទើបទាញញញួរមកវាយក្បាលនាង បណ្តាលឲ្យរងរបួសបែកក្បាល និងដេរអស់ ៣០ថ្នេរឯណោះ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]