Faith គឺជាឈ្មោះរបស់ឆ្កែមួយក្បាល ដែលកើតមកមិនមានគ្រប់លក្ខណៈ ដូចឆ្កែដ៏ទៃឡើយ តែគេមានអ្វីពិសេស ដែលឆ្កែដ៏ទៃមិនមាន គឺការដើរដោយជើងពីរ ដូចជាមនុស្ស។

ឆ្កែមួយនេះកើតមុនថ្ងៃបុណ្យណូអែលមួយថ្ងៃ ក្នុងឆ្នាំ ២០០២។ វាកើតមកមានតែជើងពីរក្រោយប៉ុណ្ណោះ វាប្រាកដជាមិនអាចដើរ បានទេពេលដែលទើបនឹងកើត ទោះជាម្ដាយរបស់វាមិនចង់ឲ្យវាដើរក៏ដោយ។ ម្ចាស់ទីមួយរបស់វា ដំបូងបានគិតថា វាប្រហែលជាមិនអាចរស់បានយូរនោះទេ គាត់បានដាក់វាឲ្យដេក។ តែក្រោយមក ម្ចាស់ទី២ ដែលជាម្ចាស់សព្វថ្ងៃ ឈ្មោះ Jude Stringfellow បានឃើញឆ្កែដ៏គួរឲ្យកម្សត់នោះ ក៏បានសុំម្ចាស់ទី១ របស់វាយកទៅចិញ្ចឹម នាងបានប្ដេជ្ញាថានឹងបង្រៀនវាឲ្យចេះដើរ ដោយខ្លួនវា។ ម្ចាស់ទី១របស់វាក៏យល់ព្រម បន្ទាប់មក អ្នកស្រី Stringfellow បានដាក់ឈ្មោះមួយឲ្យវាថា Faith។ គាត់បានដាក់ Faith នៅលើក្ដារស្គីដើម្បីឲ្យវាមានអារម្មណ៍បំលាស់ទី ក្រោយមកទៀតគាត់បានប្រើចំនីខ្លះ ដាក់បញ្ឆោតឲ្យ Faith លោតតាមស៊ីចំនីនោះ។

៦ខែក្រោយមក អភូតហេតុពិតជាមានមែន Faith បានរៀនចេះទប់លំនឹង ជាមួយនឹងជើងក្រោយពីរបស់គេ ហើយអាចដើរទៅមុខបាន ហើយក៏បានយកវាទៅរៀនដើរនៅលើ ព្រិលទឹកកកបន្ថែម រហូតមកដល់ពេលនេះ Faith អាចដើរបានដូចជាមនុស្សយើងហើយ ហើយវាចូលចិត្តដើរលេង មិនថាគេដើរទៅទីណានោះទេ តែងតែទទួលបានការចាប់ អារម្មណ៍ពីសំណាក់មនុស្សគ្រប់ទិសទី។

Faith បានក្លាយទៅជា តារាដ៏ល្បីមួយរូប ក្នុងប្រព័ន្ធអ៊ីនធឺណេត កាសែត និងប៉ុស្ដិ៍ទូរទស្សន៍ជាច្រើន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ជិវិតរបស់ Faith? សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]