នៅក្នុងកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈរដើម្បីបង្កើតសាខាចែកចាយ ដ៏រឹងមាំនៅក្នុងប្រទេស កម្ពុជា ខណៈដែលទទួលបានការគាំទ្រ ពីសំណាក់ដៃ­គូពាណិជ្ជកម្មជាច្រើនក្រុមហ៊ុន Samsung អេឡិចត្រូនិក ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅលើពិភពលោក ត្រៀមបើកសម្ពោធហាង លក់ផលិតផលប្រើប្រាស់អេឡិចត្រូនិក និង ផលិតផលទូរស័ទ្ទនៅថ្ងៃទី 15 សីហា នៅKLDis បូកគោ។

លោក Gwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា ”ហាង Samsung  Experience Store គឺជាហាងដែល ផ្តល់ជូននូវផលិតផលទំនើប ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលជាដំណោះស្រាយរាល់ តម្រូវការផលិតផលប្រើប្រាស់អេឡិចត្រូនិក និង ទូរស័ទ្ទនៅក្នុងប្រទេសកម្ពុជា។ ហាងដែលលក់ ផលិតផលទំនើប មានមិនច្រើនទេនៅក្នុងប្រទេសកម្ពុជា មានតែក្រុមហ៊ុន Samsung ប៉ុណ្ណោះ ដែលនាំមកជូនអតិថិជនជាមួយហាងទំនើប ជាច្រើនកន្លែងនៅកម្ពុជា។ ទាំងនេះ ដើម្បីផ្តល់ នូវបទពិសោធន៍ដ៏អស្ចារ្យ ផលិតផលសម្រាប់បែបផែនជីវិតដ៏ទាន់សម័យ និងទំនើប ជាមួយ បច្ចេកវិទ្យាចុងក្រោយបំផុតក្នុងពិភពលោកដែលមាននៅតាមហាងទំនើប Samsung ។ អតិថិជនអាចស្វែងរកហាងទំនើប Samsungដែលមាននៅ មជ្ឈមណ្ឌលផាកវេ ផ្សារទំនើប សុវណ្ណា មហាវិថីម៉ៅសេទុងទល់មុខស្ថានទូតចិន  ជិតអតីតរោងកុនគីរីរម្យ នៅជិតស្តុប បូកគោ ខេត្តសៀមរាប ខេត្តបាត់ដំបង  នៅហាង KLDis ផ្សារធំថ្មី  ហាង KLDis ម៉ុងឌីយ៉ាល់ ហាង KLDis មុនីវង្ស និងហាង KLDis បូកគោ”។

កញ្ញាNadine Ngo នាយកគ្រប់គ្រងហាង KLDis ក៏បានឲ្យដឹងដែរថា “ហាងទំនើប Samsung KLDis បូកគោ ជាសាខាKLDis ទី 4 ហើយក៏មិនមែនជាហាងចុងក្រោយដែរ។ ហេតុផលដែល យើងនៅតែបន្តជ្រើសរើសបើកហាងទំនើប Samsung ព្រោះតែ Samsung ជាក្រុមហ៊ុនដែល មានភាពរីកចម្រើនលឿនជាងគេបំផុត” ។

ជាពិសេស ចំពោះការសម្ពោធហាងនេះ ក្រុមហ៊ុន Samsung ក៏មានកម្មវិធីពិសេស ដើម្បីផ្តល់ ជារង្វាន់លើកទឹកចិត្តជូនអតិថិជនផងដែរ។ រាល់ការទិញផលិតផលប្រើប្រាស់អេឡិចត្រូនិក និងផលិតផលទូរស័ទ្ទ Samsung ចាប់ពីថ្ងៃទី 15 ដល់ 21 សីហា អតិថិជននឹងទទួលបាន កាដូពិសេសដោយឥតគិតថ្លៃ។ លោក Lee បានបញ្ជាក់ប្រាប់ថា ក្នុងអំឡុងពេលបើក សម្ពោធហាងនេះ អតិថិជនអាចនឹងយល់ដឹងកាន់តែច្បាស់ជាមួយផលិតផលរបស់យើង ដូចជា ម៉ាស៊ីនបោកគក់ស៊េរីចុងក្រោយបំផុត ជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យពីបច្ចេកវិជ្ជា Wobble ដែលមិនធ្វើអោយរមួលសាច់ក្រណាត់ ថែមទាំងផ្តល់ជូននូវការធានារយៈពេល 11 ឆ្នាំ ទៅលើ ប្រព័ន្ធ Digital Inverter Motor ហើយត្រូវបានរចនាឡើងដ៏ស្រស់ស្អាតបំផុតសម្រាប់ប្រើ ប្រាស់តាមគេហដ្ឋាន”។

Samsung គឺជាម៉ាកសញ្ញាផលិតផលអេឡិចត្រូនិក ឈានមុខគេមួយរបស់ពិភពលោក ស្ថិត ក្នុងលំដាប់ថ្នាក់ទី 9 ក្នុងពិភពលោក ហើយភាពឈានមុខគេខ្លាំងបំផុត គឺការលក់ទូរស័ព្ទ Smartphone របស់ខ្លួន។ ជាមួយទីផ្សារភាគហ៊ុន 19.1% Samsung បាននាំមុខក្រុមហ៊ុន Apple និង Nokia ។ ចំណែកឯទូរទស្សន៍ Samsungជាប់ចំណាត់ថ្នាក់លេខ 1ក្នុងពិភពលោក 7ឆ្នាំជាប់ៗគ្នា។ តាមការស្រាវជ្រាវបង្ហាញថា ក្នុងឆ្នាំ 2012 ក្រុមហ៊ុន Samsung បានលក់ ទូរទស្សន៍ចេញប្រហែល 139លានគ្រឿង ដែលមានន័យថា រាល់ ទូរទស្សន៍លក់ចេញចំនួន 3គ្រឿង មានមួយគ្រឿងជាទូរទស្សន៍Samsung។

ហាង ទំនើបSamsung KLDis បូកគោ មានទីតាំងនៅអគារលេខ #701 DEមហាវិថីមុនីវង្ស ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមហ៊ុន Samsung Electronics Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេលើផ្នែកសម្ភារ អេឡិចត្រូនិក និងគ្រឿងបន្លាស់សម្រាប់សម្ភារទាំងអស់នោះ។ តាមរយៈការច្នៃប្រឌិត និងការ ស្វែងរកឥតឈប់ឈរ យើងបានផ្លាស់ប្តូរថ្មីចំពោះពិភពបច្ចេកវិជ្ជា ទូរទស្សន៍ ទូរស័ព្ទ Smartphone កុំព្យូទ័រ ម៉ាស៊ីនព្រីន កាមេរ៉ា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ បរិក្ខារពេទ្យ Semiconductors និងដំណោះស្រាយ LED ។ យើងមានបុគ្គលិកចំនួន 227,000 នាក់ បម្រើការក្នុង 75ប្រទេស ជាមួយចំណូលពីការលក់ប្រចាំឆ្នាំមានចំនួន លើសពី 143 ពាន់លាន ដុល្លារ។ គោលដៅរបស់យើង គឺផ្តល់នូវលទ្ធភាពថ្មីៗសម្រាប់ប្រជាជនគ្រប់ទីកន្លែង។ ដើម្បី ស្វែងយល់បន្ថែម សូមចូលទៅកាន់ www.samsung.com



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]