បុរសវ័យ ៣៦ឆ្នាំម្នាក់ បានយកទូរស័ព្ទរបស់ខ្លួន ដាក់នៅក្នុងស្បែកជើង ដើម្បីថតក្រោមសំពត់ស្រីៗ ជាខ្សែវីដេអូ ត្រូវបានប៉ូលីសឃាត់ខ្លួន កាលពីថ្ងៃពុធ ទី១៤ ខែសីហា កន្លងទៅនេះ។

យោងតាមសារព័ត៌មាន The Straits Times របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសជាជនល្មើសមានឈ្មោះថា Keng Hoon ជាភ្នាក់ងារផ្នែកបច្ចេកទេសម្នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន ក្នុងបទល្មើសចំនួន ២៦៤ករណី បន្ទាប់ពីបានថតក្រោមសំពត់ របស់ស្រីៗច្រើនជាង ២០០នាក់។

គួរបញ្ជាក់ផងដែរថា ជនល្មើសរូបនេះ បានចាប់ផ្តើមប្រព្រឹត្តិសកម្មភាពបែបនេះ តាំងពីខែតុលា ឆ្នាំ២០១១ មកម្ល៉េះ។

យ៉ាងណាមិញ ជនល្មើសត្រូវបានប៉ូលីសឃាត់ខ្លួន និងបញ្ចូលទៅកាន់តុលាការ ដើម្បីចាត់ការ និងដាក់ទោសទៅតាមផ្លូវច្បាប់៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]