ហេតុការណ៍ដ៏អាក្រក់មួយ បានកើតឡើង កាលពីវេលាព្រឹកថ្ងៃ ម្សិលមិញនេះ ក្នុងទីក្រុង សានទូ ខេត្ត ហ្គ័ងដុង ប្រទេសចិន ត្រូវបានថតជាប់ នឹងកាមេរ៉ាសុវត្ថិភាព បង្ហាញពី សកម្មភាពចាប់ជំរិត នារីម្នាក់ ដាក់ចូលទៅក្នុងឡាន រួចជិះទៅបាត់ យ៉ាងសុវត្ថិភាព។

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានអ្នកប្រើប្រាស់អ៊ិនធើណេត បង្ហោះចូល Youku របស់ចិន អាចអោយឃើញបានថា ខណៈពេល នារីរងគ្រោះម្នាក់ កំពុងតែធ្វើដំណើរ តាមផ្លូវលិចទឹកមួយ ស្រាប់តែមានរថយន្តពណ៌ស មួយគ្រឿង ជិះមកឈប់ជិតនាង រួចក៏មានមនុស្ស ប្រុសម្នាក់ ចេញមកចាប់ នារីរងគ្រោះ ចូលទៅក្នុងឡានតែម្តង ដោយក្នុងនោះដែរ ស្រ្តីម្នាក់ទៀត ដែលបានធ្វើដំណើរជាមួយ នារីរងគ្រោះ បានរួមដៃគ្នា ជាមួយបុរសនោះទៀតផង។ យ៉ាងណាមិញ អ្វីដែលគួរអោយហួសចិត្តនោះ គឺថា មានអ្នកដំណើរមួយចំនួន បាននៅទីនោះដែរ តែបែរជា នាំគ្នាឈរមើល មិនព្រមធ្វើអ្វីម្យ៉ាង ដើម្បីជួយដល់នារីរងគ្រោះ ទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូខាងក្រោម៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]