រឿងហេតុគួរអោយហួសចិត្តមួយ បានកើតឡើងក្នុងទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន ដោយសារតែ មាន បុរសស្រវឹងស្រាម្នាក់ បានទៅជាប់ឃុំ នៅក្នុងហិបដឹកទំនិញ តាមកប៉ាល់ ដោយមិនដឹងមូលហេតុ។

ប្រភពព័ត៌មានចិន បានឲ្យដឹងថា បុរសរូបនេះ បានស្រវឹងស្រាយ៉ាងខ្លាំង បានចូលទៅដេក នៅខាងក្នុង ហិបដឹកទំនិញរបស់កប៉ាល់ ពេញមួយយប់ រហូតទាល់តែព្រឹកឡើង ទើបដឹងខ្លួន ថាខ្លួនឯងត្រូវបាន ជាប់នៅខាងក្នុងនោះ។ យ៉ាងណាមិញ គាត់មានសំណាងល្អ ដែលទូរស័ព្ទ របស់ខ្លួន មិនទាន់អស់ថ្ម អាចហៅចេញមកកាន់ ប៉ូលីស ដើម្បីអោយជួយដល់គាត់ បើមិនដូច្នោះទេ ច្បាស់ជា ត្រូវបាត់បង់ជីវិត ជាក់ជាមិនខាន ព្រោះតែ ហិបទំនិញនោះ បំរុងនឹងត្រូវបាន ដឹកតាមកប៉ាល់ ទៅកាន់ទីក្រុង ឡូសអេនចឺឡេស នៃសហរដ្ឋអាមេរិក បាត់ទៅហើយ ដោយក្នុងនោះ ត្រូវចំណាយពេល អាចដល់ទៅ ២សប្តាហ៍ ឯណោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]