លោកតាចំណាស់ម្នាក់ ដែលជាជនជាតិ បូលីវីម្នាក់ ឈ្មោះ Carmelo Flores Laura អាយុ ១២៣ឆ្នាំ បានធ្វើឲ្យភ្ញាក់ផ្អើល សារព័ត៌មានអន្តរជាតិជាច្រើន កាលពីថ្មីៗនេះ ដោយគាត់មានអាយុវែងជាងគេ លើពិភពលោក។

គាត់រស់នៅក្នុងខ្ទមដ៏ចាស់មួយ នាភូមិដាច់ស្រយាល ក្នុងប្រទេសបូលីវី ដោយប្រកបរបរ ចិញ្ចឹមសត្វពពែ ប្រចាំថ្ងៃ។ វាពិតជា អស្ចារ្យណាស់ ដោយគាត់អាចធ្វើ ដំណើរបាន ដោយមិនប្រើឈើច្រត់ ព្រមទាំងអាចមើលឃើញច្បាស់ មិនចាំបាច់ពាក់វ៉ែនតា ទៀតផង។

បើតាមមន្ត្រីអត្រានុកូលដ្ឋានបូលីវី បានឲ្យដឹងថា គាត់កើតនៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៨៩០ ប៉ុន្តែនៅមិនអាច យកជាទិន្នន័យ ស្របច្បាស់បាន ដោយសារគាត់គ្មានសំបុត្រ កំណើតពិតប្រាកដ។ យ៉ាងណាមិញ គាត់ត្រូវបានចាត់ទុកជា មនុស្សដែលមានអាយុចាស់ជាងគេ លើពិភពលោក បន្ទាប់ពី យាយចាស់ម្នាក់អាយុ ១២២ឆ្នាំ នឹង ១៦៤ ថ្ងៃ ដែលបានកត់ត្រាទុក ក្នុងកំណត់ត្រាពិភពលោក។








តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ រិទ្ធី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]