ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួក៦នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍វត្តភ្នំ ឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣នៅចំណុចមាត់ច្រាំង ទន្លេផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១១០ ភូមិទី៧ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ  ក្រោយពីពួកគេ បានសកម្មភាព ចាប់ជនរងគ្រោះម្នាក់ ខណៈឈប់ម៉ូតូ ចុះនោម វាយប្លន់ ដណ្តើមយកខ្សែក និងទូរស័ព្ទ បានសម្រេច ។

នគរបាលមូលប៉ុស្តិ៍វត្តភ្នំ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះឈ្មោះសុខ ផាត ភេទប្រុសអាយុ២៨ឆ្នាំ ពុំមានមុខរបរ និងទីលំនៅពិតប្រាកដ ត្រូវបានដក ហូត ទូរស័ព្ទរបស់ជនរង គ្រោះមកវិញ ។ ចំណែកជនរងគ្រោះឈ្មោះយ៉េត សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ត្រូវបាត់បង់ខ្សែកប្លាទីនទម្ងន់៥ជី។

នគរបាលមូលប៉ុស្តិ៍ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហ្វីណូ ពណ៌ខ្មៅ ចេញពីផ្ទះបងប្អូន នៅម្តុំវត្តថ្វាយដង្គំ មកអង្គុយ លេងនៅចំណុច កន្លែងកើត ហេតុហើយ ចុះទៅនោម នៅមាត់ច្រាំងទន្លេ ពេលនោះស្រាប់តែមាន ក្រុមជនសង្ស័យ ចំនួន០៦នាក់ បានដើរមកចាប់គ្រៀកវាយប្លន់ ដណ្តើមយកខ្សែក និងទូរស័ព្ទ ពីជនរងគ្រោះបានសម្រេច ហើយព្យាយាម រត់គេច ខ្លួនពេលនោះជនរងគ្រោះ បានស្រែកឆោឡោខណៈនោះ កម្លាំងមូលដ្ឋាន កំពុងល្បាត ដល់ចំណុចនោះ ឃើញទាន់ ក៏ចាប់បង្រាបបានជនសង្ស័យម្នាក់ ដកហូតបានទូរស័ព្ទដៃមកវិញ ចំណែកខ្សែកប្លាទីន ត្រូវ ក្រុមជនល្មើស០៥នាក់ ទៀតដែលរត់គេចបាត់នោះបានយកខ្សែរបស់ជនរងគ្រោះទៅជាមួយផង។

បច្ចុប្បន្នជនសង្ស័យ ដែលឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិកាដ្ឋាននគរបាល ខណ្ឌដូនពេញ កសាង សំណុំរឿងបញ្ជូនទៅតុលាការ ។ ចំណែកបក្ខពួកដែល សេសសល កំពុងតាមចាប់ខ្លួនបន្តទៀត ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]