Suarez បង្ហើបកន្លែង២ ដែលចង់ទៅបន្ដអាជីពបាល់ទាត់ ពេលផុតកុងត្រាជាមួយ At.Madrid

//s9.kh1.co/e0/e0ad25b21fd12ccb92f802d59885bea7c3499b10.jpg
កីទ្បា

 ២៦-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

Suarez បង្ហើបកន្លែង២ ដែលចង់ទៅបន្ដអាជីពបាល់ទាត់ ពេលផុតកុងត្រាជាមួយ At.Madrid។

អឺរ៉ុប៖ បច្ចុប្បន្នខ្សែប្រយុទ្ធ Luis Suarez មានវ័យ៣៤ឆ្នាំហើយ ហើយគាត់ដឹងថាសមត្ថភាពកំពូលរបស់គាត់ ក៏នឹងជិតបញ្ចប់ហើយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈនៅក្នុងការជជែកមួយ ជាមួយលោក ​Diego Lugano ដែល​ជាមិត្ដភក្ដិ ក៏ដូចជាមិត្ដរួមសញ្ជាតិអ៊ុយរូហ្គាយ Suarez បានបដិសេធ ក្នុងការត្រឡប់ទៅលេងនៅប៉ែកអាមេរិកខាងត្បូង ផ្ទុយទៅវិញ ចាប់អារម្មណ៍លីគ​អាមេរិក MLS និងក្លិបបាល់ទាត់ក្នុងតំបន់អាស៊ី នៅពេលផុតកុងត្រាជាមួយក្លិប Atletico Madrid។

Suarez
Suarez

Suarez បានប្រាប់លោក Lugano នៅក្នុងបទសម្ភាសន៍ជាមួយ ESPN ថា៖

ខ្ញុំឲ្យតម្លៃយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែង ដែលខ្ញុំបានធ្វើ ដើម្បីឈរជាកីឡាករកំពូល និងបន្សល់ទុកនូវរូបភាពដល់ល្អមួយ។ ប្រសិនបើខ្ញុំត្រឡប់ទៅប្រលូកបាល់ទាត់នៅអាមេរិកខាងត្បូង នៅអាយុ៣៦ ឬ ៣៧ឆ្នាំ នោះមនុស្សនឹងទាមទារសមត្ថភាពខ្ញុំ ដូចកាលមានអាយុ ២៧ ឬ ៣០ឆ្នាំ។ ហើយប្រសិនបើខ្ញុំធ្វើមិនបានក្នុងកម្រិតនោះ ពួកគេនឹងនិយាយថាខ្ញុំមិនរត់ និងស៊ុតបញ្ចូលទីដូចដែលខ្ញុំធ្លាប់ធ្វើ។

Suarez
Suarez
Suarez

Suarez បន្ដថា៖

ខ្ញុំនឹងបន្ដលេងនៅកន្លែងណា ដែលខ្ញុំអាចលេងក្នុងកម្រិតដ៏ល្អ។ ខ្ញុំអាចរីករាយនឹងបាល់ទាត់ដោយគ្មានសម្ពាធ ដូចនៅអាមេរិកខាងត្បូង ដែលមានសម្ពាធជាងនៅសហរដ្ឋអាមេរិក និងតំបន់អាស៊ី ឬ កន្លែងដែលចង់រីករាយជាមួយបាល់ទាត់ ក្នុងវ័យ៣៧ឆ្នាំ៕

Suarez

ប្រភពbesoccer

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T