ចុងឆ្នាំ​នេះ ថៃគ្រោងហៅ Lisa និង Andrea Bocelli ត្រៀមជះលុយក្នុង១ថ្ងៃ៣លានដុល្លារ

//s9.kh1.co/07/0733a687d8d1bde46acb7374260a39b6a64d7599.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

នាយក​រដ្ឋមន្ត្រី​ថៃ​ការពារ​គម្រោង​ចំណាយ​១០០​លាន​បាត​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ ជាមួយតារា​ល្បីពីររូបនេះ។

ថៃ៖ រដ្ឋាភិបាលប្រទេសថៃ បានប្រកាសថា ខ្លួននឹងត្រៀមចំណាយប្រហែល 100 លានបាត ដើម្បីគម្រោងហៅតារាស្រី K-pop នាង Lalisa នៃក្រុម BLACKPINK និង Tenor ដ៏ល្បីឈ្មោះ ជនជាតិអ៊ីតាលីលោក Andrea Bocelli សម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មីនៅចុងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ក្រសួងទេសចរណ៍ និងកីឡាបានបញ្ជាក់ថា តារាចម្រៀងទាំងពីរ នឹងសម្តែងក្នុងកម្មវិធីរាត្រីឆ្លងឆ្នាំនៅខេត្តភូកេត ដែលជាផ្នែកមួយ ក្នុងគម្រោងការ បើកសេដ្ឋកិច្ចទេសចរណ៍ ដើម្បីស្តារប្រទេសឡើងវិញ។

យ៉ាងណាមិញ គម្រោងមួយនេះ វាត្រូវចំណាយអស់ប្រហែល ៣ លានដុល្លារអាមេរិក (ប្រហែល ១០០ លានបាត) ដោយដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រី អ្នកនាំពាក្យរដ្ឋាភិបាល ក៏បានបន្ថែមផងដែរថា រដ្ឋាភិបាលបានត្រៀមថវិកាសម្រាប់ទាំងការស្តារឡើងវិញ និងគម្រោងជាច្រើន ដើម្បីជម្រុញសេដ្ឋកិច្ចក្នុងស្រុកដូច្នេះដែរ៕

ប្រភព៖ bangkokpost

សូមទស្សនារូបភាពខាងក្រោម៖

ប្រាយុធ ចាន់អូចា 
ប្រាយុធ ចាន់អូចា 
Lalisa 
Lalisa 
  លោក Andrea
  លោក Andrea
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T