អីយ៉ាស់! តារាឆ្នើម Man UTD រូបនេះបានចុច Like ការបង្ហោះមួយលើ Instagram ដែលគេស្នើឱ្យលោក Ole ចាកចេញ

//s9.kh1.co/87/871b3c7a3a9569afc92329925ae6a12258b0a47d.jpg
កីទ្បា

 ២៦-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

Lingard បានបញ្ចេញប្រត្តិកម្មនៅក្នុងការបង្ហោះមួយលើ Instagram ដែលគេស្នើឱ្យលោក Ole ចាកចេញ

បរទេស៖ កីឡាករ Jesse Lingard បានចុចសញ្ជា (ចូលចិត្ត) នៅក្នុងការបង្ហោះមួយលើបណ្តាញសង្គម Instagram ដែលនោះជាទំព័ររបស់អ្នកគាំទ្រ Cristiano Ronaldo ហើយនៅក្នុងការបង្ហោះនោះដែរ ពួកគេបានដាក់ការស្នើសុំដោយចង់ឱ្យ Manchester United បណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/99/992f21001f4a17825d3151aae8c19cc13bc15af0.jpg

ក្រោយ Man UTD បានរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុម Liverpool ក្នុងលទ្ធផលរហូតដល់ទៅ ៥-០, កៅអីរបស់លោក Solskjaer ហាក់ឡើងកម្តៅ និងទទួលរងសម្ពាធខ្លាំងមែនទែន, យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញការមិនពេញចិត្តទៅលើអ្នកចាត់ការរូបនេះផងដែរ ដោយពួកគេកំពុងទទូចចង់ឱ្យក្រុម បិសាចក្រហម បណ្តេញលោកចេញពីតំណែង។

https://s9.kh1.co/__image/w=650,h=429,q=100/94/947f623d044c31c43f29e0077a36a5073011e12d.jpg

យោងតាមការចុះផ្សាយរបស់គេហទំព័រ MEN បានឱ្យដឹងថា ម្ចាស់ក្លិបរបស់ Man UTD កំពុងពិចារណាចង់បណ្តេញអ្នកចាត់ការសញ្ជាតិ ន័រវេស ចេញពីតំណែង, ប៉ុន្តែយ៉ាងណាគឺមិនទាន់មានការសម្រេចចិត្តច្បាស់នៅឡើយទេ។ ទោះបែបនេះក្តី អ្នកចាត់ការវ័យ ៤៨ ឆ្នាំត្រូវបានគេសន្និដ្ឋានថាកៅអីរបស់លោកនឹងអាចរង្គោះរង្គើរក្នុងពេលឆាប់ៗ ព្រោះសូម្បីតែកីឡាករក្នុងក្រុមមួយចំនួនដូចជា Lingard ជាដើម ក៏មិនសូវពេញចិត្តនឹងការដឹកនាំរបស់លោកដែរ៕

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T