ឈ្មោះជាអ្នកសិល្ប:មែន តែតារាប្រុសខ្មែរ មានគោរម្យងារជាឯកឧត្តម

//s9.kh1.co/2f/2fc219e87b646688edcd5eb8933e4813870899c8.png
តារា & កម្សាន្ដ

 ២៦-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

សូមសរសើរពិតមែន មានឈ្មោះជាអ្នកសិល្ប:មែនពិត ប៉ុន្តែតារាប្រុស២ដួងនេះ មានគោរម្យងារជាឯកឧត្តម

តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត និងជាពិសេសអ្នកដែលនិយមតាមដានព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាធ្លាប់ទទួលជ្រាប និងធ្លាប់បានដឹងអំពីខ្សែជីវិតរបស់តារាប្រុសដ៏ល្បីចំនួន២ដួង គឺលោក យស បូវណ្ណ: និងលោក អេង រិទ្ធី (ឈ្មោះក្នុងសិល្ប:) ដែលសុទ្ធតែទទួលបានជោគជ័យយ៉ាងខ្លាំងទាំងនៅក្នុងអាជីពជាតារាភាពយន្ត និងជាពិធីករ ព្រមទាំងបានទទួលគោរម្យងារជាឯកឧត្តម ដែលមានមុខងារជាទីប្រឹក្សានៅក្នុងស្ថាប័នថ្នាក់ជាតិថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង លោក យស បូវណ្ណ: ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រ សិល្ប: ដែលមានគោរម្យងារ និងឋាន្តរសក្តិជាឯក ឧត្តម និងកាលពីពេលថ្មីៗកន្លងទៅនេះ លោក អេង រិទ្ធី ( ឈ្មោះ ពិត ម៉ែន អេង) ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់សម្តេចព្រះអង្គមហាសង្ឃរាជាធិបតី ទេព វង្ស ថែមទៀតផង។

គួររំលឹកផងដែលថា ក្រោយទទួលបានគោរម្យងារជាឯកឧត្តមរួច តារាសិល្ប:ខ្មែរដ៏ល្បីទាំងពីរដួងនេះ ក៏មិនបានបោះបង់ចោលវិស័យសិល្ប:ឡើយ ដោយលោកតែងតែលេចវត្តមានទាំងនៅក្នុងនាមជាពិធីករ និងជាតារាសម្តែងនៅក្នុងខ្សែភាពយន្តថែមទៀតផង៕

ចង់ជ្រាបឲ្យបានកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

ឯកឧត្តម យស បូវណ្ណ: 
ឯកឧត្តម យស បូវណ្ណ: 
ឯកឧត្តម អេង រិទ្ធិ និងក្រុមគ្រួសារ
ឯកឧត្តម អេង រិទ្ធិ និងក្រុមគ្រួសារ
ព្រះរាជប្រកាសនីយបត្រ
ព្រះរាជប្រកាសនីយបត្រ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T