គិតចឹងដែរអត់? Pique ថាការចាកចេញរបស់ Ronaldo ធ្វើឲ្យកីឡាករ R.Madrid រូបនេះឡើងជើងខ្លាំង

//s9.kh1.co/1e/1ea981d4c9fc08142b37ea69f20fada915f6d26a.jpg
កីទ្បា

 ២៦-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

Pique ថាការចាកចេញរបស់ Ronaldo ធ្វើឲ្យ Benzema ឡើងជើងខ្លាំង

បរទេស៖ ខ្សែការពារក្លិប Barcelona គឺកីឡាករ Gerard Pique ថាការចាកចេញរបស់ Cristiano Ronaldo ពី Real Madrid ធ្វើឲ្យ Karim Benzema ឡើងជើងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Karim Benzema
កីឡាករ Karim Benzema

ជាការពិតណាស់ Ronaldo បានចាកចេញពី R.Madrid ទៅចូលរួមជាមួយ Juventus កាលពីឆ្នាំ ២០១៨ ដោយគេបានបង្ហាញខ្លួន ៩៨ប្រកួត រកគ្រាប់បាល់បាន ៨១គ្រាប់ និង បញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន ១៧ដង ហើយគេក៏បានរួមចំណែកជួយក្រុមឲ្យបានឈ្នះពាននៅលីគកំពូល Serie A នៅអ៊ីតាលីនេះដែរ មុននឹងគេត្រលប់មកកាន់ Manchester United វិញកាលពីខែកញ្ញាកន្លងទៅនេះ។

កីឡាករ Cristiano Ronaldo និង Karim Benzema
កីឡាករ Cristiano Ronaldo និង Karim Benzema

Pique បាននិយាយថា៖

ខ្ញុំគិតថា ការចាកចេញរបស់ Ronaldo ពី Real Madrid ធ្វើឲ្យ Benzema ចាប់ផ្តើមមានទំនុកចិត្តលើខ្លួនឯងច្រើនជាងមុន។ ឥឡូវនេះ គេមានឱកាសបង្ហាញពីទម្រង់លេងដ៏អសា្ចរ្យរបស់គេផ្ទាល់ហើយ ខ្ញុំជឿថា Benzema នៅមានទម្រង់ល្អជាងនេះទៀតត្រូវបញ្ចេញឲ្យអ្នកទាំងអស់គ្នាបានឃើញ៕

Gerard Pique

ប្រភពJust Football

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T