កម្រណាស់! ឆ្មាកូនកាត់ មានមុខសងខាងផ្សេងគ្នា

//s9.kh1.co/8f/8f5c536d3d27a46c678463d6e93942a8399a1919.jpg
សង្គម

 ២៦-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

វាត្រូវបានគេស្គាល់ជាផ្លូវការថាជាឆ្មា Chimera ដែលមានន័យថា DNA ពីរឈុត

អង់គ្លេស៖ ឆ្មាញីមួយក្បាលឈ្មោះថា លូណា អាយុ២ឆ្នាំ និងមកពីទីក្រុង Manchester នៃប្រទេសអង់គ្លេស បានកើតមកមានមុខសងខាងផ្សេងពីគ្នា ដែលម្ខាងជាប្រភេទពូជឆ្មា Ginger និងម្ខាងទៀតពណ៌ខ្មៅ ដែលនេះជាលក្ខខណ្ឌកំណើតដ៏ក្របំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឆ្មានេះត្រូវបានស្ត្រីជាម្ចាស់ទទួលចិញ្ចឹម ក្រោយពីឆ្មាចិញ្ចឹមរបស់ខ្លួនមួយក្បាលបានរត់ចេញពីផ្ទះ។ ហើយវាត្រូវបានគេស្គាល់ជាផ្លូវការថាជាឆ្មា Chimera ដែលមានន័យថា DNA ពីរឈុត ព្រោះតែអំប្រ៊ីយ៉ុងពីរផ្សេងគ្នាបានរួមបញ្ជូលគ្នានៅក្នុងផ្ទៃរបស់ម្ដាយវា។

យ៉ាងណាមិញ សព្វថ្ងៃនេះ ឆ្មាលូណា រស់នៅយ៉ាងមានសុខភាពល្អ និងលូតលាស់បានល្អ ហើយរាល់ពេលចេញទៅខាងក្រៅម្ដងៗ តែងតែមានគេចោមរោមមើលវាជាច្រើនផងដែរ។

គួរឲ្យដឹងដែរថា ឆ្មាញីនីមួយៗអាចផ្ទុកអំប្រ៊ីយ៉ុងដែលត្រូវបានបង្កកំណើតដោយឆ្មាឈ្មោលផ្សេងៗគ្នាក្នុងពេលតែមួយ។ ហើយចំពោះឆ្មាប្រភេទ Chimera អាចកើតឡើងនៅពេលដែលអំប្រ៊ីយ៉ុងពីរ ត្រូវបានបង្កកំណើតដោយឆ្មាឈ្មោលពីររួមបញ្ចូលគ្នា។

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T