ឃើញស្អាតៗ ដឹងទេថាតារា Kpop ត្រូវ​ឆ្លងកាត់​អ្វីខ្លះ?

//s9.kh1.co/43/430601becfbee3f026fc84123fb7a976e95bca56.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ចង់ដឹងទេថា ធ្វើជាតារា Kpop និងចង់ឲ្យខ្លួនត្រូវជាមួយនឹង​ស្តង់ដារ​សម្រស់​កូរ៉េ​ត្រូវ​ឆ្លងកាត់​អ្វីខ្លះ និងលំបាកប៉ុណ្ណា?

កូរ៉េខាងត្បូង ៖ ឧស្សាហកម្មតន្ត្រីកូរ៉េស្តាប់ទៅដូចជាអស្ចារ្យ និងភ្លឺចែងចាំងល្បីល្បាញណាស់ ប៉ុន្តែនៅពីក្រោយនោះគឺជាការកំណត់ស្តង់ដារដ៏តឹងរឹង និងមានតម្រូវការដ៏ខ្ពស់ លើរូបរាងសម្រាប់សិល្បករទាំងបុរស និងនារី ហើយនៅទីនោះរូបរាងត្រូវបានចាត់ទុកថាជា ទេពកោសល្យមួយប្រភេទផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Joy សមាជិកក្រុម Red velvet 
Joy សមាជិកក្រុម Red velvet 

ទន្ទឹមនឹងនោះ តាំង​ពី​ទម្ងន់​ដល់​រូបរាង តារា​ចម្រៀង​ត្រូវ​ទទួល​សម្ពាធ​យ៉ាង​ច្រើន ​ពី​អ្នក​គាំទ្រ  និង​ក្រុមហ៊ុនដែល​គ្រប់​គ្រងពួកគេ ក្នុងនោះស្តង់ដារ​សម្រស់​កូរ៉េ ​រួម​មាន រាង​ស្លីម មុខ​តូច ថ្គាម​រាង V ស្បែក​ស​រលោង ចិញ្ចើម​ផ្ដេក និងភ្នែក​មូល​ធំជាដើម។

Jisoo សមាជិកក្រុម​ BLACKPINK
Jisoo សមាជិកក្រុម​ BLACKPINK

ជាការពិតណាស់ តារា K-pop មិនអាចបំពេញតាមស្តង់ដារលំបាកៗ រាប់មិនអស់ទាំងនេះបានទេ ហើយថ្មីៗនេះ អតីតសមាជិកក្រុម Blady គឺ Tina បានចែករំលែកអាថ៌កំបាំងដ៏គួរឱ្យភ្ញាក់ផ្អើល នៅពីក្រោយរូបរាងរបស់តារាល្បីៗជាច្រើន ដែលតារាស្រីរូបនេះបានលើកឡើង​ថា ក្រុមហ៊ុន​កម្សាន្ត​តែងតែ​រិះរក​វិធីផ្សេងៗ ឲ្យសិល្បកររបស់ពួកគេត្រូវ​នឹង​ស្តង់ដារសម្រស់​ទាំងអស់​ខាងលើនេះ។

Jennie សមាជិកក្រុម​ BLACKPINK
Jennie សមាជិកក្រុម​ BLACKPINK

ស្របគ្នានោះ Tina បានបង្ហាញថាតារា K-pop ជាច្រើនប្រើវិធីផ្សេងៗ ដើម្បីធ្វើឱ្យរាងកាយរបស់ពួកគេមើលទៅស្អាតជាងមុន ហើយក្រុមហ៊ុនកម្សាន្តនឹងស្នើឱ្យតារាល្បីៗទាំងនោះ ប្រើវិធីខុសៗគ្នា ដើម្បីបង្កើតរាងដ៏ទាក់ទាញនៅលើដងខ្លួនរបស់ពួកគេ ក្នុងនោះបច្ចេកវិជ្ជាឡាស៊ែរ ក៏តែងតែជាល្បិចដ៏ពេញនិយមបំផុត នៅពេលដែលតារាៗចង់កែលម្អរូបរាងរបស់ពួកគេផងដែរ។

ការប្រើប្រាស់វិធីផ្សេងៗរបស់សិល្បករ
ការប្រើប្រាស់វិធីផ្សេងៗរបស់សិល្បករ

ក្រៅ​ពី​នេះ ពណ៌​ស្បែក​ក៏មាន​ភាព​ចម្រូងចម្រាស ​ក្នុង​ប្រទេស​កូរ៉េ​ជា​ច្រើន​ឆ្នាំ​មក​ហើយដែរ ដែលស្បែកស តែងតែត្រូវបានចាត់ទុកថាជាស្តង់ដារ ដូច្នេះតារាៗមិនដែលស្ទាក់ស្ទើរក្នុងការស្វែងរកវិធីធ្វើឲ្យស្បែករបស់ពួកគេសស្លេកនោះទេ ទោះជាត្រូវប្រថុយនឹងគ្រោះថ្នាក់ក៏ដោយ ព្រោះបើមិនចឹង ពួកគេនឹងទទួលបានការរិះគន់ ពីទស្សនិកជនមិនខានទេ៕

Irene សមាជិកក្រុម Red velvet
Irene សមាជិកក្រុម Red velvet
Nayeon សមាជិកក្រុម TWICE
Nayeon សមាជិកក្រុម TWICE
បើអ្នកមិនត្រូវស្តង់ដារ នោះនឹងទទួលបានការរិះគន់
បើអ្នកមិនត្រូវស្តង់ដារ នោះនឹងទទួលបានការរិះគន់

ប្រភព : Kenh14.vn

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T