កំប្លែងរួមក្រុម តែអ្នកខ្លះឡើងខ្ពស់សឹងកប់ពពក ខ្លះធ្លាក់ស្ទើរដល់បាតមើលលែងឃើញ

//s9.kh1.co/b0/b0ef49412e7a3ecfc016c200b07deb9c4145ce73.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

វាសនាមនុស្សមើលមិនឃើញ ខំប្រឹងដូចគ្នា តែខំខុសនិងខំត្រូវ ចុងក្រោយតារាទាំងនេះមានវាសនាបែបនេះ។

កម្សាន្ត៖ មួយរយៈនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើល និងកក្រើកពេញបណ្ដាញសង្គមដោយមានរឿងរ៉ាវបែកធ្លាយទាក់ទងទៅនឹងតារាកំប្លែងមួយចំនួន ដែលបានធ្លាក់ខ្លួនក៏ដូចជាជាប់បំណុលវ័ណ្ឌករស្រែករកជំនួយ ធ្វើឲ្យមហាជនមានការស្រឡាំងកាំងជាខ្លាំង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រលែកមើលតារាកំប្លែងរួមក្រុម ដែលក្នុងនោះមានដូចជា លោក ពាក់មី នាងអ៊ីត នាងខ្ញុង និងលោក តាក់ស៊ី ដែលបានសម្ដែងរួមគ្នាចាប់តាំងពីជាប់ដំបូងៗមក ហើយក៏បានទទួលប្រជាប្រិយភាពល្បីល្បាញរីកសុះសាយ កេរ៍ឈ្មោះមិនចាញ់គ្នាប៉ុន្មាននោះទេ ដែលពួកគេមានសម្ថភាពក្នុងការលែងកំប្លែង ឲ្យទស្សនិកជនមានភាពសប្បាយរំសាយអារម្មណ៍ជាច្រើនឆ្នាំមកនេះ

ដោយឡែក បើក្រលែកមើលពេលបច្ចុបប្បន្ន តារាកំប្លែងរួមក្រុមទាំងនេះ ហាក់មានវាសនាខុសគ្នាដាច់ស្រលះ ដោយក្នុងចំណោមអ្នកទាំងបួននេះ មានលោក ពាក់មី និងអ្នកនាង អ៊ីត ហាក់ឡើងខ្ពស់ត្រដែត ជាមួយនឹងវិស័យសិល្បៈនិងមុខជំនួញផ្សេងៗ ដែលធ្វើឲ្យពួកគេមានមុខមាត់កាក់កប សម្ភារៈនិយម ផ្ទះលុយឡានចាយពេញដៃ។ ចំណែកឯ នាយ តាក់ស៊ី និង អ្នកនាង ខ្ញុង បែរជាធ្លាក់ខ្លួនក្នុងបំណុលជំទិស នាយ តាក់ស៊ី ធ្លាក់ខ្លួន​ក្នុងជំងឺរាំរៃរហូតអស់ពីខ្លួនគ្មានផ្ទះសម្បែង នៅផ្ទះជួលគេទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

ពាក់មី
ពាក់មី
ពាក់មី
ពាក់មី
ស្រីអ៊ីត និង កូនស្រី
ស្រីអ៊ីត និង កូនស្រី
ស្រីអ៊ីត
ស្រីអ៊ីត
នាងខ្ញុង
នាងខ្ញុង
នាយ តាក់ស៊ី
នាយ តាក់ស៊ី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T