ពលរដ្ឋអាមេរិករិះគន់ទៅលើការសង់ រូបចម្លាក់ក្បា.លមនុស្សស្រី ថាខ្ជះខ្ជាយលុយឥតប្រយោជន៍ (មានវីដេអូ)

//s9.kh1.co/69/696ae93a3ebee69748e341491fb7d8df820e70f7.jpg
សង្គម

 ២៦-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

រូបចម្លាក់ក្បា.លមនុស្សស្រីពណ៌ស និងដាក់ម្រាមដៃចង្អុលលើបបូរមាត់ កម្ពស់ជិត២២ម៉ែត្រ

អាមេរិក៖ រូបចម្លាក់ក្បា.លមនុស្សស្រីពណ៌ស និងដាក់ម្រាមដៃចង្អុលលើបបូរមាត់ កម្ពស់ជិត២២ម៉ែត្រ នៅក្បែរមាត់ទឹកនៃរដ្ឋ New Jersey ដែលមើលទៅហាក់ដូចជាកំពុងប្រាប់អ្នកដំណើរឲ្យស្ងាត់ស្ងៀមអីចឹង។ ហើយរូបចម្លាក់នេះ បាននៅឆ្ងាយពីរូបសំណាកសេរីភាព ប្រហែលជាង៦គីឡូម៉ែត្រប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង វិចិត្រករ Jaume Plensa អាយុ៦៦ឆ្នាំ ត្រូវបានតែងតាំងឲ្យបង្កើតស្នាដៃនេះ ប្រហែលជាង២ឆ្នាំមុន និងបានដាក់បង្ហាញជាផ្លូវការកាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន ដែលមនុស្សម្នាអាចមើលឃើញពីចម្ងាយយ៉ាងធំទូលាយ ដោយមានទិដ្ឋភាពនៃអគារខ្ពស់ៗផងដែរ។ ទន្ទឹមនឹងនេះ មានប្រជាពលរដ្ឋអាមេរិកមួយចំនួន បានធ្វើការរិះគន់នៅលើបណ្ដាញសង្គម ដោយលើកឡើងថា ការសាងសង់រូបចម្លាក់បែបនេះខ្ជះខ្ជាយប្រាក់យ៉ាងឥតប្រយោជន៍ និងមើលទៅដូចជាចង់ឌឺដងទៅលើរូបសំណាកសេរីភាពទៀតផង។

យ៉ាងណាមិញ វិចិត្រករផ្ទាល់បានបកស្រាយដែរថា រូបចម្លាក់បានធ្វើដៃបែបនេះ ដើម្បីឲ្យមនុស្សម្នារក្សាភាពស្ងៀមស្ងាត់ និងផ្ដោតអារម្មណ៍ទៅលើការស្ដាប់សំឡេងទឹក ហើយគាត់ក៏សង្ឃឹមថា រូបចម្លាក់នឹងក្លាយជាទីកន្លែងសម្គាល់ដែលភ្ជាប់ជាមួយទីក្រុងញូវយ៉កផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T