ថ្មី! គណនីព្រីនស៍ eAccount ផ្តល់ជូននូវធនាគារឌីជីថលដែលមានភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន មាននៅលើកម្មវិធី PRINCE Mobile ហើយ!

//s9.kh1.co/fe/fe10eef15cbff03a954e7b2eac71b3c9ebb0e0d4.jpg
សង្គម

 ២៦-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ធនាគារ ព្រីនស៍ បានដាក់ដំណើរការគណនីនិម្មិត សម្រាប់អតិថិជនរបស់ខ្លួនដែលមានឈ្មោះថា ​គណនីព្រីនស៍ eAccount។ ជាមួយ គណនីព្រីនស៍ eAccount នេះ អតិថិជនអាចធ្វើការបើកគណនីបានភ្លាមៗតាមរយៈកម្មវិធី PRINCE Mobile ដោយមិនគិតថ្លៃ និងមិនចាំបាច់ចំណាយពេលវេលាក្នុងការបំពេញឯកសារនានា។

ភ្នំពេញ៖ ធនាគារ ព្រីនស៍ បានដាក់ដំណើរការគណនីនិម្មិត សម្រាប់អតិថិជនរបស់ខ្លួនដែលមានឈ្មោះថា ​ គណនីព្រីនស៍ eAccount។ ជាមួយ គណនីព្រីនស៍ eAccount នេះ អតិថិជនអាចធ្វើការបើកគណនីបានភ្លាមៗតាមរយៈកម្មវិធី PRINCE Mobile ដោយមិនគិតថ្លៃ និងមិនចាំបាច់ចំណាយពេលវេលាក្នុងការបំពេញឯកសារនានា។ គណនីថ្មីនេះ បង្កើតឡើងសម្រាប់អតិថិជនដែលមានបំណងចង់បើកគណនីជាមួយ ធនាគារ ព្រីនស៍  ហើយមិនចាំបាច់ធ្វើដំណើរមកកាន់សាខាធនាគារដោយផ្ទាល់ ពួកគេនឹងទទួលបាននូវភាពងាយស្រួល​ ក៏ដូចជាទទួលបានអត្ថប្រយោជន៍ក្នុងការពារសុខុមាលភាព និងសុវត្ថិភាពរបស់ពួកគេ ពីការរីករាលដាលនៃជំងឺកូវីដ-19 ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គណនីព្រីនស៍ eAccount 
គណនីព្រីនស៍ eAccount 

វិធានការគម្លាតសង្គមដើម្បីការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ក៏ដូចជាគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យប្រជាជនចាប់ផ្តើមងាកមកប្រើប្រាស់សេវាឌីជីថលជំនួសវិញ ​ ដែលក្នុងនោះរួមមានការប្រើប្រាស់សេវាធនាគារជាដើម។ គណនី ព្រីនស៍ eAccount គឺជាផលិតផលហិរញ្ញវត្ថុមួយប្រភេទ ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការបើកគណនីបានដោយខ្លួនឯង ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពជាមួយ ធនាគារ ព្រីនស៍។ គណនីនេះនឹងធ្វើឱ្យរាល់ប្រតិបត្តិការហិរញ្ញវត្ថុ និងការទូទាត់បែបឌីជីថល របស់អតិថិនជនកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ហើយវាក៏អាចជួយបង្កើននូវប្រតិបត្តិការហិរញ្ញវត្ថុ នៅទូទាំងប្រទេសផងដែរ។

គណនីព្រីនស៍ eAccount មានពីររូបិយប័ណ្ណ គឺ គណនីសម្រាប់ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ហើយដំណើរការនៃការបើកគណនីនោះទៀតសោត ក៏មិនតម្រូវឱ្យមានឯកសារ ឬសៀវភៅប្រាក់បញ្ញើសន្សំដើម្បីធ្វើប្រតិបត្តិការដាក់ប្រាក់ ហើយគណនីប្រភេទនេះ ក៏មិនតម្រូវឱ្យមានសមតុល្យតម្កល់ក្នុងគណនីនោះទេ។ សេវាកម្មដែលផ្តល់ជូនសម្រាប់គណនីនេះ រួមមាន៖ ការផ្ទេរប្រាក់ក្នុងធនាគារ ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈ (NCS ប្រព័ន្ធរីធែលផេ បាគង សេវាទូទាត់រហ័ស) ការបញ្ចូលកាតទូរស័ព្ទ ទូទាត់វិក្កយបត្រ ទូទាត់តាម PRINCE Pay និងសេវាជាច្រើនទៀត។ សម្រាប់ការដាក់ និងដកប្រាក់ អតិថិជនអាចធ្វើការដាក់-ដកបានគ្រប់ពេលវេលាតាមរយៈមុខងារ “ប្រតិបត្តិការដោយគ្មានប័ណ្ណ” ដែលមាននៅលើម៉ាស៊ីនអេធីអឹមរបស់ ធនាគារ ព្រីនស៍ ទូទាំងប្រទេស។ 

គណនីព្រីនស៍ eAccount 
គណនីព្រីនស៍ eAccount 

ធនាគារ ព្រីនស៍ ផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើន ដល់អតិថិជនធនាគារឌីជីថលថ្មីរបស់ខ្លួន ក្នុងនោះផងដែរអតិថិជន គណនីព្រីនស៍ eAccount ថ្មីទាំងអស់នឹងទទួលបាន 500 ពិន្ទុរង្វាន់ ដែលស្មើនឹង 5 ដុល្លារ ហើយសម្រាប់អ្នកណែនាំអតិថិជននឹងទទួលបាន 200 ពិន្ទុរង្វាន់ ស្មើនឹង 2 ដុល្លារផងដែរ។ ពិន្ទុរង្វាន់នឹងត្រូវបញ្ចូលទៅក្នុងគណនីអតិថិជន និងអ្នកណែនាំ ភ្លាមៗ នៅពេលដែលពួកគេបានចុះឈ្មោះ ឬណែនាំបានជោគជ័យ។

កាន់តែពិសេស! អតិថិជននឹងមានឱកាសឈ្នះរង្វាន់ក្នុងការចាប់រង្វាន់ប្រចាំខែ និងរង្វាន់ធំ ដោយគ្រាន់តែធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈ PRINCE Mobile។ សម្រាប់ពិន្ទុរង្វាន់នេះ អតិថិជនអាចធ្វើការប្តូរពិន្ទុ ដោយជ្រើសរើសជាការបញ្ចូលកាតទូរស័ព្ទ ឬធ្វើការទូទាត់នៅតាមហាងជាដៃគូអាជីវកម្ម PRINCE Pay ច្រើនជាង 7,000 កន្លែងទូទាំងប្រទេស។  

អតិថិជនដែលមានបំណងចង់បើក គណនីព្រីនស៍ eAccount អាចធ្វើការទាញយកកម្មវិធី PRINCE Mobile ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS និង ​ Android បានយ៉ាងងាយស្រួលតាមរយៈ App Store និង Google Play Store។

គណនីព្រីនស៍ eAccount 
គណនីព្រីនស៍ eAccount 

សម្រាប់ព័ត៌មានបន្ថែមស្តីអំពីការចុះឈ្មោះប្រើប្រាស់ គណនីព្រីនស៍ eAccount និងលក្ខខណ្ឌ សូមធ្វើការទំនាក់ទំនងមកកាន់សេវាទំនាក់ទំនងអតិថិជន តាមរយៈលេខទូរស័ព្ទ 1800 20 8888 (មិនគិតថ្លៃ)   ឬចូលទៅកាន់គេហទំព័រ​ www.princebank.com.kh

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ 2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជន។​ ធនាគារ ព្រីនស៍ ម.ក មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់ខ្លួន។ បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន 32 និងទីតាំងអេធីអឹមចំនួន 70 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T