រយៈពេល១៥០ឆ្នាំហើយ ទើបប្រទះឃើញទីងទុយឥន្ទ្រីជាលើកដំបូង

//s9.kh1.co/6a/6ac73b77362a37f14c7060d99fa947295b7852b3.jpg
សង្គម

 ២៦-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

សត្វទីទុយឥន្ទ្រីប្រភេទពូជនេះ អាចលូតលាស់ចន្លោះពី៥៣ ទៅ៦១សង់ទីម៉ែត្រ និងទម្ងន់១.២គីឡូក្រាម

កាណា៖ សត្វទីទុយឥន្ទ្រី ឬហៅថា Shelley’s Eangle-Owl ដែលមានដើមកំណើតនៅអាហ្វ្រិកកណ្ដាលនិងខាងលិចក្នុងទសវត្សរ៍ឆ្នាំ១៨៧០ ហើយវាត្រូវបានគេចាត់ថ្នាក់ជាផ្លូវការថាស្ថិតក្នុងហានិភ័យនៃការផុតពូជ ដោយសារតែពួកវាមានត្រឹមតែពីរបីពាន់ក្បាលប៉ុណ្ណោះ និងត្រូវបានគេជឿជាក់ដែរថាអាចនៅរស់រានមានជីវិតក្នុងព្រៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីប៉ុន្មានថ្ងៃមុននេះ មានអ្នកវិទ្យាសាស្ត្រអង់គ្លេសចំនួនពីរនាក់ បានប្រទះឃើញវាជាលើកដំបូងដោយទុំលើមេកឈើ នៅក្នុងព្រៃ Atewa ប្រទេសកាណា ក្នុងរយៈពេល១៥០ឆ្នាំមកនេះ។ ហើយវាមិនបានបង្ហាញខ្លួនឲ្យគេឃើញយូរឡើយ ដោយត្រឹមតែរយៈពេលប្រហែលពី១០ទៅ១៥វិនាទីប៉ុណ្ណោះ តែរូបភាពដែលថតបាន អាចបញ្ជាក់ពីអត្តសញ្ញាណរបស់វាតែម្ដង ដោយវាមានភ្នែកពណ៌ខ្មៅខុសគេ ជំពុះរៀងលឿង និងទំហំធំជាដើម។

យ៉ាងណាមិញ គួរឲ្យដឹងដែរថា សត្វទីទុយឥន្ត្រីប្រភេទពូជនេះ អាចលូតលាស់ដល់កម្ពស់មធ្យមចន្លោះពី៥៣ ទៅ៦១សង់ទីម៉ែត្រ និងទម្ងន់១.២គីឡូក្រាម ហើយស្លាបរបស់ពួកវាអាចលាតសន្ធឹងពី៤០ ទៅ៥០សង់ទីម៉ែត្រផងដែរ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T