យើងប្រហែលជាមិនធ្លាប់បានដឹងទេថា សត្វស្វាក៏អាចហែលទឹកដូចមនុស្សយើងដែរ បើយោងតាមប្រសាសន៍របស់ អ្នកវិទ្យាសាស្ដ្រ។

ខាងក្រោមនេះ មានវីដេអូមួយ ដែលបង្ហាញពីសត្វស្វាចំនួនពីរក្បាល ដែលហែលក្នុងទឹកដូចជាមនុស្សអញ្ចឹង លើសពីនេះ វានៅចេះជ្រមុជទឹកចុះទៅបាទអាងទៀតផង។ សត្វចិញ្ចឹមកូនដោយទឹកដោះ រស់នៅលើគោកមួយចំនួន តែងតែប្រើប្រាស់ក្រញាំ របស់វាដើម្បីវ៉ៃទឹកហើយរុញវាឡើង ឬ ទៅមុខ តែចំពោះសត្វស្វាវិញ អ្នកវិទ្យាសាស្ដ្របានបញ្ជាក់ថា វាមិនបានប្រើក្រញាំដូចសត្វដ៏ទៃនោះទេ គឺវាអាចហែលដូចជាមនុស្សយើងបាន ដោយប្រើដៃរបស់វា។

សត្វស្វាទាំងពីរនេះ មិនបានដឹងពីសម្ថភាពនៃការហែលទឹករបស់ពួកវាឡើង គឺចេះតែគូររូបលេងនៅក្នុងសួនសត្វ រហូតដល់គេយកវាមកដាក់នៅក្នុង អាងហែលទឹកមួយ ដែលមានជម្រៅជិត២ម៉ែត្រ គេបានឃើញវាហែល និងជ្រមុជចុះទៅបាត ចាប់យករបស់បាន។ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះសត្វស្វាទាំងពីរនេះ ខ្លាចទឹកខ្លាំងណាស់ តែបែរជាពូកែហែលទឹកទៅវិញ។

លោក Renato Bender ដែលជាអ្នកស្រាវជ្រាវ នៅសកាលវិទ្យាល័យ Witwatersrand នៃអាហ្វ្រិកខាងត្បូង បានសង្កេតឃើញថា របៀបនៃការហែលទឹករបស់វា គឺមានដូចជាក្បាច់កង្កែប និងក្បាច់ឆ្កែហែលទឹក ដែលមនុស្សយើងតែងតែ ប្រើប្រាស់សព្វថ្ងៃ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការហែលទឹករបស់សត្វស្វាទាំងពីរនេះ? សូមទស្សនាវីដេអូខាងក្រោម៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]