ផ្អែមទាំងព្រឹក! មានគ្រួសារដូច សួស វីហ្សា អ្នកណាមិនប្រាថ្នា

//s9.kh1.co/6c/6cd5cc652cd39b6024f33393dc91513f470727f9.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

ក្តីសុខក្នុងគ្រួសារ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានដូច សួស វីហ្សា និង ស្វាមីលោកថមមី។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គ្រួសារតារាចម្រៀងស្រីដ៏ល្បី អ្នកនាង សួស វីហ្សា និងស្វាមី លោក ថមមី បានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមជាខ្លាំង ក្រោយអ្នកទាំងពីរបានឡាយលេងសើច តុបតែងខ្លួនជាស្រីធ្វើឲ្យមហាជនមិនតិចម៉ឺននាក់ទេបានចូលទស្សនា ថែមទាំងទទួលបានភាពរីករាយជាមួយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ជីវិតគ្រួសារប្តីប្រពន្ធមួយគូនេះ អ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមស្ទើរតែគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រលួចច្រណែននឹងជីវិតគូតារាប្រុសស្រីមួយគូនេះគ្រប់គ្នាតែម្ដង។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន អ្នកទាំងពីរក៏មានកូនស្រីម្នាក់មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ខ្លាំងទៀតផង។

ជាក់ស្ដែង នៅមុននេះបន្តិច អ្នកនាង សួស វីហ្សា ក៏ដូចជា លោក ថមមី បានបង្ហោះរូបភាពពីរបីសន្លឹកបង្ហាញភាពផ្អែមល្ហែមទាំងព្រឹកតែម្ដង ដោយមានទាំងពាក្យពេចន៍ចេញពីបេះដូងបែបនេះថា៖ 

ខ្ញ៉ំស្រលាញ់ឧត្តមស្វាមីខ្ញ៉ំណាស់

សួស វីហ្សា

យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរដល់សួស វីហ្សា និងថមមី ដែលតាំងពីរៀបការមក តែងតែបង្ហាញពីរូបភាពស្វីតជាមួយគ្នាជានិច្ច ដែលនេះអាចបង្ហាញពីសុភមង្គល និងសេខក្តីសុខក្នុងគ្រួសារតារាមួយគូនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សួស វីហ្សានិងគ្រួសារ
សួស វីហ្សានិងគ្រួសារ
សួស វីហ្សានិងគ្រួសារ
សួស វីហ្សានិងគ្រួសារ
 សួស វីហ្សានិងគ្រួសារ
 សួស វីហ្សានិងគ្រួសារ
 សួស វីហ្សានិងស្វាមី
 សួស វីហ្សានិងស្វាមី
 សួស វីហ្សានិងស្វាមី
 សួស វីហ្សានិងស្វាមី
 សួស វីហ្សានិងស្វាមី
 សួស វីហ្សានិងស្វាមី
សួស វីហ្សាថមមី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T