រន្ធត់ចិត្ត! ពេលនេះ ព្រះកាយ ច័ន្ទ កំពុងជួបទុក្ខធំ ព្រោះលោកប៉ា ទទួលមរណភាពហើយ

//s9.kh1.co/49/490b5c135c6ae68fc46bf9aece78a725814f1c6d.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

សូមចូលរួមរំលែកទុក្ខ ពេលនេះ តារាសម្តែង ព្រះកាយ ច័ន្ទ កំពុងជួបទុក្ខធំ ព្រោះត្រូវបាត់បង់លោកប៉ា ដែលទើបនឹងទទួលមរណភាព

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងវង់សិល្បៈខ្មែរបច្ចុប្បន្ននេះ តារាសម្តែងស្រី ព្រះកាយ ច័ន្ទ ត្រូវបានគេឯងស្គាល់យ៉ាងច្បាស់ថា ជាតារាសម្តែងមួយរូប ដែលមានទេពកោសល្យក្នុងការសម្តែងគ្រប់ទម្រង់ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ បើទោះបីដកឃ្លាបន្តិចពី ការសម្តែងយ៉ាងណាក្តី តែតារាស្រីរូបនេះ នៅទទួលបានការគាំទ្រខ្លាំងដូចមុនដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយប្រឡូកក្នុងសិល្បៈច្រើនឆ្នាំ មានបទពិសោធន៍ពេញពោះរួចមក តារាស្រីរូបនេះ បច្ចុប្បន្នក៏មាន ក្លឹបហាត់រាំ ដើរម៉ូត ដោយខ្លួនឯងផងដែរ ជាហេតុធ្វើឲ្យ ជីវិតឯកជនរបស់រូបនាង កាន់តែប្រសើរឡើង។

មិនតែប៉ុណ្ណោះ ជីវិតកំពុងតែ រីកស្រស់បំព្រងទៅហើយនោះ ស្រាប់តែ ពេលនេះ តារាស្រី ព្រះកាយ ច័ន្ទ បែរជួបទុក្ខធំ ព្រោះត្រូវបាត់បង់លោកប៉ា ជាទីស្រឡាញ់ ដែលធ្លាប់តែជួយជ្រោមជ្រែង គាំទ្រកូនស្រី តាំងពីចូលសិលល្បៈ ដែលធ្វើឲ្យរូបនាង សម្តែងអារម្មណ៍យ៉ាងសោកសៅ រហូតដល់ថ្នាក់ពោលពាក្យ យ៉ាងដូច្នេះថា ៖

លោកឪពុកជាទីស្រលាញ់របស់កូនអើយ…….លោកពុកទៅចោលកូនហើយ ចាប់ពីថ្ងៃនេះទៅកូនលែង មានឃើញមុខប៉ាទៀតហើយ សូមប៉ាទៅឲ្យបានសុខទៅកាន់សុគតិភពកុំបារម្មគិតពីកូនៗនឹងម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា សូមប៉ាទៅបានសុខ៕

ព្រះកាយ ច័ន្ទ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ព្រះកាយច័ន្ទ
តារាស្រី ព្រះកាយច័ន្ទ
រូបភាព
រូបភាព
រូបភាព
រូបភាព
ព្រះកាយច័ន្ទ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T