តាមរយៈភាពជាដៃគូរវាងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង បុរី កៀនស្វាយផាក អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទទួលបានកម្ចីទិញផ្ទះ

//s9.kh1.co/31/3107b2da2645f41c5e197a65ceb31368fbbc5c68.jpg
សង្គម

 ២៥-តុលា-២០២១ ៥ល្ងាច · ២ ឆ្នាំមុន

បុរី កៀនស្វាយផាកនិង ធនាគារជេត្រាស់រ៉ូយ៉ាល់បានប្រកាសអំពីការសហការភាពជាដៃគូ ដោយមានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា

បុរី កៀនស្វាយផាកនិង ធនាគារជេត្រាស់រ៉ូយ៉ាល់បានប្រកាសអំពីការសហការភាពជាដៃគូ ដោយមានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការធ្វើជាដៃគូផ្តល់កម្ចីទិញផ្ទះ សម្រាប់អតិថិជនដែលទិញផ្ទះនៅបុរីកៀនស្វាយផាកកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ថ្មីៗនេះ នៅការិយាល័យលក់របស់បុរី គៀនស្វាយផាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរី កៀនស្វាយផាក
បុរី កៀនស្វាយផាក

ការចុះហត្ថលេខាលើភាពជាដៃគូនេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែប្រសើរ និងជម្រុញឱ្យដំណើរការស្នើសុំកម្ចីទិញផ្ទះកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនជាមួយនឹងទំហំកម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះសរុប។

លោកឧកញ៉ា នួន ឬទ្ធីអគ្គនាយក ក្រុមហ៊ុនខេអេហ្វអេប្រផឹធីនៃបុរីកៀនស្វាយផាកបានមានប្រសាសន៍ថា៖

គោលបំណងចម្បងរបស់យើង គឺផ្តល់ជូនប្រជាពលរដ្ឋនូវប្រភេទផ្ទះដែលមានគុណភាព ជាមួយនឹងតម្លៃសមរម្យ ហើយតាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារជេត្រាស់រ៉ូយ៉ាល់អតិថិជនរបស់បុរីកៀនស្វាយផាកនឹងទទួលបាននូវលក្ខខណ្ឌបង់ប្រាក់ និងកម្ចីងាយស្រួលដែលផ្ដល់ដោយ ធនាគារជេត្រាស់រ៉ូយ៉ាល់និងលើសពីនេះទៅទៀត អតិថិជនថែមទាំងនឹងទទួលបាននូវការផ្តល់ជូនបន្ថែមផ្សេងទៀតពីសំណាក់បុរីមានដូចជាទូរតាំងឈុតចង្ក្រានបាយនិងទូរសំលៀកបំពាក់បន្ទប់មេគ្រួសារ ១ឈុត។

លោកឧកញ៉ា នួន ឬទ្ធី

ព្រះអង្គម្ចាស់ ស៊ី សុវត្ថិវីក នាយកផ្នែកសេវាធនាគារសម្រាប់បុគ្គល នៃធនាគារជេត្រាស់រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ 

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់បុរីកៀនស្វាយផាកទាំងអស់ នឹងទទួលបាននូវការផ្តល់ប្រាក់កម្ចី និងការអនុម័តកម្ចី កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមិនតម្រូវឱ្យមានប្លង់ ឬរង់ចាំរហូតដល់សំណង់សង់រួចរាល់ទើបដាក់ពាក្យស្នើកម្ចី។ កិច្ចសហប្រតិបត្តិការនេះ ក៏មានគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលបានលំនៅដ្ឋានផ្ទាល់ខ្លួន ផងដែរ។

លោក ស៊ី សុវត្ថិវីក
បុរី កៀនស្វាយផាក
បុរី កៀនស្វាយផាក

ដើម្បីអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ អតិថិជនដែលទិញផ្ទះ នៅបុរី កៀនស្វាយផាក នឹងទទួលបានកម្ចីទិញផ្ទះ ក្នុងអត្រាការប្រាក់ត្រឹមតែ  ៦.៨៨%* ក្នុងមួយឆ្នាំ និង ការអនុម័តកម្ចី 

កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ជាមួយនឹងទំហំកម្ចីរហូតដល់ ៨០%នៃតម្លៃគេហដ្ឋានសរុប ហើយមាន រយៈពេលរហូតដល់ ២០ឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ សូមទាក់ទងមកកាន់អ្នកជំនាញផ្នែកកម្ចីទិញផ្ទះ របស់យើង ឥឡូវនេះតាមរយៈលេខទូរស័ព្ទ +855 78 222 082 / 78 222 086 ឬសេវាបម្រើអតិថិជនតាមទូរស័ព្ទ 023 999 000។ លោកអ្នកក៏អាចទាក់ទងទៅកាន់សេវាផ្នែកលក់របស់ បុរី កៀនស្វាយផាក ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ​+855 89 915 168/ 89 917 168៕

បុរី កៀនស្វាយផាក
បុរី កៀនស្វាយផាក
បុរី កៀនស្វាយផាក
បុរី កៀនស្វាយផាក
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/0f/0f8f5a78df8f042331ba79f4be429c29aa1ea7ff.jpg

ក្រុមហ៊ុន រ៉ូតូ ខេមបូឌា (ROHTO CAMBODIA) សហការណ៍ជាមួយសាលាបឋមសិក្សាបារគូ ក្រុមហ៊ុន អាយ ស៊ីណេត (IC Net) និងសហគ្រាសនំពពក ផ្តួចផ្តើមអោយមានកម្មវិធីអប់រំថ្នាក់ អាហារូបត្ថម្ភរយៈពេល៦ខែដល់សិស្សានុសិស្ស ដែលកំពុងសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សាបារគូ

 ១៥-មីនា-២០២៤ 
 ៣ល្ងាច · ១៣ ថ្ងៃមុន
//s9.kh1.co/73/7310d3d85b32cbb8f858fc5fcaa8901cc419ed3a.jpg

ក្រុមហ៊ុន រ៉ូតូ (ROHTO) បន្តសហការណ៍ជាមួយអង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិកាចំនួន ១៦,០០០ដុល្លារ ជូនដល់សិស្សានុសិស្សក្រីក្រដែលកំពុងសិក្សា និងស្នាក់នៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា Cambodian Children’s Fund

 ២៤-កុម្ភៈ-២០២៤ 
 ៣ល្ងាច · មួយខែមុន
//s9.kh1.co/3e/3e0aebe14d41a2234dea9c41087f9ff7c2c6b186.jpg

ក្រុមហ៊ុន រ៉ូតូ (ROHTO) សហការណ៍ជាមួយអង្គការមូលនិធីកុមារកម្ពុជា Cambodia Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិការចំនួន១៦,០០០ដុល្លារ ជូនដល់កុមារ និងប្រជាជនក្រីក្រ!

 ០៤-ឧសភា-២០២៣ 
 ៣ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T