ព្រះវិហារ៖ ប្រជាកសិករ ៦នាក់ បានស្លាប់យ៉ាង អាណោចអាធម និងម្នាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈ ពួកគេជិះគោយន្តត្រឡប់មកពីធ្វើស្រែកិនមីនតោន បន្សល់ទុកពីសម័យសង្គ្រាម កាលពីម៉ោង៧យប់ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៣ ចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីអូរតាកៅ ភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមប្រភពពីអាជ្ញាធរខេត្តព្រះវិហារ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៣ ឲ្យដឹងថា មីនតោនបានផ្ទុះបំប៉ើងគោយន្តកន្ត្រៃ ដែលប្រជាកសិករ៧នាក់ ជិះរួមគ្នាត្រឡប់មកពីធ្វើស្រែ បណ្តាលមនុស្ស ៦នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវបានបញ្ជូនទៅ សង្គ្រោះភ្លាមៗផងដែរ។

ជនរងគ្រោះទាំងអស់ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

គ្រាប់មីនមិនទាន់ផ្ទុះបន្សល់ពីសម័យសង្រ្គាមជាញឹកញយនៅតែបំផ្លាញជីវិតពលរដ្ឋខ្មែរជាបន្តបន្ទាប់ គ្រាន់តែរយៈ ពេលប៉ុន្មានខែក្នុងឆ្នាំ២០១៣នេះ គ្រាប់មីនទាំងនេះ បានស្លាប់ប្រជាពលរដ្ឋខ្មែរ ប្រមាណជា ២០នាក់ហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]