៥១ឆ្នាំ? ដាច់ផ្ងារ ពេលដឹងអាយុពិតរបស់ Park Hee-soon

//s9.kh1.co/e4/e4a3cc87870c69dd21dff7de917c76b153e1c244.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

តារាសម្តែងប្រុស Park Hee-soon បង្ហាញពីមន្តស្នេហ៍របស់ខ្លួន តាមរយៈរឿង My Name ធ្វើឲ្យគ្រប់គ្នាភ្លេចថាតារាប្រុសរូបនេះមានអាយុ ៥១ឆ្នាំហើយ

កូរ៉េខាងត្បូង ៖ ពិតណាស់ បន្ទាប់ពីរឿង «Squid Game» បានបញ្ចប់ទៅ និងទទួលបានជោគជ័យយ៉ាងមិនគួរឲ្យជឿហើយនោះ ក៏មានរឿងស៊េរីដើមរបស់ Netflix ដែលមានឈ្មោះថា «My Name» ផងដែរ ដែលមានអ្នកគាំទ្រ និងមានអ្នកទស្សនានៅជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ដូចគ្រប់គ្នាបានដឹងហើយថា នៅពេលដែលរឿងណាមួយទទួលបានការគាំទ្រ នោះតារាសម្តែងក៏ទទួលបានប្រជាប្រិយភាពទៅតាមនោះដែរ ហើយតារាសម្តែងម្នាក់ក្នុងចំណោមរឿង «My Name» ក៏មាន Park Hee-soon ម្នាក់ដែរ ដែលលោកបានដើរតួជា Choi Mu-jin ដែលជាចៅហ្វាយនៃបក្សពួក Dongchun ជាក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ។

ក្រោយពីតារាសម្តែងប្រុសរូបនេះ បង្ហាញពីភាពអស្ចារ្យរបស់លោក ក្នុងការសម្តែងជាតួចិត្តអាក្រក់រួចមក ក៏មានអ្នកស្រលាញ់ និងគាំទ្រលោកកាន់តែច្រើនមិនគួរឲ្យជឿ ប៉ុន្តែភាគច្រើននៃពួកគេមិនដឹងទេថា Park Hee-soon មានអាយុ ៥១ឆ្នាំហើយ រឿងនេះពិតជាមិនគួរឲ្យជឿមែន ព្រោះលោកនៅតែសង្ហា មានកម្លាំងមាំមួន និងបង្ហាញពីភាពស្វាហាប់ ហាក់ដូចជាតារាប្រុសរូបនេះនៅក្មេងវ័យ អាយុខ្ទង់លេខ ៣ប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម ៖

Park Hee-soon
Park Hee-soon
Park Hee-soon
Park Hee-soon
Park Hee-soon
Park Hee-soon
Park Hee-soon
Park Hee-soon
Park Hee-soon
Park Hee-soon
Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T