ប្រុសបែបហ្នឹងសល់ទៀតអត់? គេប្រៀប ថមមី និង Siwat ហ៊ានធ្វើគ្រប់យ៉ាង ដើម្បីប្រពន្ធ

//s9.kh1.co/22/22b04c1baaf8edcbabb632a53ed38b3b7d25e4ad.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្ទើរមិនចង់ជឿ តារាល្បីប្រចាំប្រទេសដូចគ្នា លោកថមមី និង Siwat មានចំណុចពិសេសដូចគ្នា ជាពិសេសពូកែកំប្លែង ចូលចិត្តធ្វើឲ្យប្រពន្ធសើចសប្បាយ។

ភ្នំពេញ៖ ការរៀបការគឺជារឿងមួយដ៏ធំបំផុតសម្រាប់មនុស្សពេញវ័យ នៅពេលពួកគេដឹកដៃគូស្នេហ៍ចូលរោងការ ដើម្បីកសាងជីវិតគ្រួសារតទៅមុខ។ ម្យ៉ាងវិញទៀត បន្ទាប់ពីក្លាយជាប្ដីប្រពន្ធ គូស្វាមីភរិយាគួរចេះអន់ឱន អាធ្យាស្រ័យ ឲ្យតម្លៃ និងផ្ដល់ភាពស្មោះត្រង់ចំពោះគ្នា ទើបរស់នៅជាមួយគ្នាបានយូរ។ ជាពិសេស ត្រូវចេះសម្របខ្លួន រៀនយល់ចិត្ត ហ៊ានលះបង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីគ្នា ព្រោះវាជារឿងល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សង្គមបច្ចុប្បន្ន មានមនុស្សប្រុសភាគតិចណាស់ ដែលហ៊ានលះបង់ភាពអៀនខ្មាសដើម្បីប្រពន្ធ និងគ្រួសារ។ ក្នុងនោះដែរ បើក្រឡេកមើលតារាប្រុសខ្មែរ លោក ថមមី និងតារាថៃ Siwat Chotchaicharin គេចាប់អារម្មណ៍ឃើញអ្នកទាំងពីរមានចំណុចស្រដៀងគ្នា ជាពិសេសកាយវិការ និងទង្វើដែលពួកគេធ្វើដាក់ប្រពន្ធតែម្ដង។ ពិតណាស់ អ្នកទាំងពីរហ៊ានធ្វើគ្រប់យ៉ាង ឲ្យតែភរិយាខ្លួនមានក្ដីសុខ និងសប្បាយចិត្ត បានសើចសប្បាយ។

តួយ៉ាង លោក ថមមី និង Siwat Chotchaicharin សុទ្ធតែជាតារាល្បីល្បាញ ដែលមានមហាជនជាច្រើនស្គាល់ តែពួកគេហ៊ានតែងខ្លួនស្លៀកសម្លៀកបំពាក់ដូចស្រី និយាយកំប្លុកកំប្លែង ថតវីដេអូបង្ហោះលើបណ្ដាញសង្គម មិនខ្វល់អ្នករិះគន់ឡើយ។ មិនតែប៉ុណ្ណោះ គេអាចនិយាយបានថា តារាប្រុសទាំងពីររូបនេះជាស្វាមីល្អ ដែលអាចធ្វើឲ្យជីវិតគ្រួសារមានតែស្នាមញញឹមយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក ថមមី
  លោក ថមមី
  លោក ថមមី និងភរិយា
  លោក ថមមី និងភរិយា
 លោក ថមមី និងភរិយា
 លោក ថមមី និងភរិយា
 លោក ថមមី 
 លោក ថមមី 
Siwat Chotchaicharin 
Siwat Chotchaicharin 
Siwat Chotchaicharin និងភរិយា
Siwat Chotchaicharin និងភរិយា
Siwat Chotchaicharin និងភរិយា
Siwat Chotchaicharin និងភរិយា
Siwat Chotchaicharin 
Siwat Chotchaicharin 
ថមមី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T