កាលពីពេលថ្មីៗនេះ យើងបានប្រទះឃើញ វីដេអូដ៏ចម្លែកមួយ នៅក្នុងគេហទំព័រ YouTube ដែលបានបង្ហាញពី សត្វពស់មួយក្បាល ខាំខ្លួនឯង ក្រោយពីគេបានកាត់ក្បាលវាចេញពីខ្លួន។

ពស់មួយក្បាលត្រូវបានគេកាត់ក្បាល ដាច់ចេញពីខ្លួនរបស់វា តែវានៅមិនទាន់ងាប់នៅនោះទេ រហូតដល់ពេល ក្បាលដែលដាច់ចេញពីដងខ្លួនរបស់វានោះ ឃើញខ្លួនរបស់វា ក៏ចាប់ផ្ដើមខាំយ៉ាងជាប់ ហើយលើកនេះ គេសន្និដ្ឋានថា វាប្រាកដជាងាប់ យ៉ាងពិតប្រាកដ។

វីដេអូដ៏ព្រៃផ្សៃខាងក្រោមនេះ ត្រូវបានថតដោយលោក Sam Bileter ដែលគាត់បាននិយាយថា គាត់បានសម្លាប់ពស់មួយក្បាល នៅជិតផ្ទះរបស់គាត់ ដើម្បីកុំឲ្យវាទៅខាំកូនប្រុសរបស់កាត់ និងឆ្កែរបស់គាត់។ គាត់បាននិយាយទៀតថា នេះមិនមែនជាលើកទីមួយនោះទេ ដែលគាត់បានសម្លាប់សត្វពស់ ដោយការកាត់ក្បាលវាដាច់ជាពីរកង់បែបនេះ តែលើកនេះមានលក្ខណៈចម្លែក ដោយក្បាលរបស់វា បែរជាទៅខាំខ្លួនរបស់វាទៅវិញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វីដេអូមួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]