គេថា ធ្វើអ្វី ត្រូវចេះ ប្រមាណ ខ្លួន តែក្មេងស្រីជំទង់ម្នាក់នេះ ដែលមានឈ្មោះថា Lauren Lucas អាយុ១៤ឆ្នាំទៅហើយ បែរជា ចង់លេងពេក ក៏ទៅជិះទោងយោលដែលទុក សំរាប់ ក្មេងតូចៗ ហើយបានជាប់នៅក្នុងទោងនោះចេញ វិញមិនរួច។

ហេតុការណ៍ដ៏គួរអោយ ហួសចិត្តនេះ បានកើតឡើងនៅ សួនកំសាន្ត Crofthead ក្នុងរដ្ឋ Lanarkshire ប្រទេសអង់គ្លេស ដោយក្មេងស្រីជំទង់ម្នាក់នេះនិងមិត្តភក្ដិ របស់គេ ដទៃទៀត បានទៅលេងនៅឯ សួនកំសាន្តនោះ។

ដោយមិនប្រមាណមាឌ Lauren Lucas ក៏បានជាប់ក្នុងទោងយោល នោះអស់រយៈពេលជាង ១ម៉ោង ទើប ពួកគេសំរេចចិត្តទូរស័ព្ទ ទៅកាន់ ប៉ូលីស ពន្លត់អគ្គីភ័យ អោយមកជួយ ទើបនាងអាច ចេញពីទោងកូនក្មេងនេះបាន។

តើលោកអ្នកមានយោបល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូ ទាំងអស់គ្នា៖





ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]