តារាទើបរះ សមាជិកក្រុម Aespa និយាយរឿងនេះ អាងអីសុំទោស

//s9.kh1.co/9b/9ba291745a07b8971bbc7466700b262e3a0b1463.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

Giselle សមាជិកក្រុម Aespa បានសុំទោសជាផ្លូវការ ចំពោះការនិយាយចំអករើសអើងពូជសាសន៍របស់នាងពេលថ្មីៗនេះ

កូរ៉េខាងត្បូង ៖ គ្រប់គ្នាដែលជាអ្នកគាំទ្រ Kpop ច្បាស់ជាជ្រាបហើយ អំពីក្រុមតារាចម្រៀងស្រីថ្មី របស់ផលិតកម្ម SM Entertainment គឺក្រុម Aespa ដែលទើបតែបង្ហាញខ្លួនមិនទាន់បានមួយឆ្នាំស្រួលបួលនោះទេ តែក៏ទទួលបានប្រជាប្រិយភាពមិនស្ទើដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Giselle
Giselle

ថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចែករំលែកជាភាសាអង់គ្លេស នៅលើគណនី Twitter របស់ Aespa បានឲ្យដឹងថា Giselle សមាជិកក្រុម Aespa បានសុំទោសចំពោះទង្វើរបស់នាង ហើយបានប្តេជ្ញាថានឹងបន្តធ្វើខ្លួនឲ្យកាន់តែប្រសើរឡើង នាពេលអនាគត ហើយក្នុងសេចក្តីថ្លែងការណ៍នោះបានសរសេរថា ៖

សួស្តីនេះគឺជា GISELLE ខ្ញុំសូមអភ័យទោស ចំពោះការនិយាយចេញនូវពាក្យខុស ពីអត្ថន័យនៃបទចម្រៀង ខ្ញុំ​គ្មាន​ចេតនា​ធ្វើ​វា​ក្នុង​គោល​បំណង​ណា​មួយ​ទេ នោះគឺជាបទរបស់តារាចម្រៀងដែលខ្ញុំស្រលាញ់ ខ្ញុំសុំទោសដោយស្មោះ ខ្ញុំនឹងបន្តសិក្សា និងធ្វើឲ្យខ្លួនឯងកាន់តែល្អ ហើយរៀនយល់ឲ្យច្បាស់ពីសកម្មភាពរបស់ខ្ញុំ។

Giselle

គួររំលឹកផងដែរថា កាលពីកន្លងទៅថ្មីៗនេះ Giselle ត្រូវបានគេកត់សម្គាល់ឃើញថា នាងបាននិយាយចំអកពាក្យសម្តីរើសអើងពូជសាសន៍ ខណៈកំពុងច្រៀងតាមបទចម្រៀងមួយ បន្ទាប់មកក៏ទទួលបានការរិះគន់ជាច្រើនពីអ្នកនិយមលេងអ៊ីនធើណែតភ្លាមៗផងដែរ៕

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T