បុរី ចន្ទគីរី បន្តបោះជំហ៊ានឆ្ពោះទៅរកការរស់នៅកាន់តែប្រសើរជាងមុន ជាមួយនឹងកម្មវិធីសម្ពោធបើកលក់ប្លុកថ្មី និងប្រភេទវីឡាថ្មី

//s9.kh1.co/4d/4d19cfbcbbeb474ec5e6c7929565d33207bdaa33.jpg
សង្គម

 ២៥-តុលា-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

​​ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ក្នុងស្រុក អឺបេនលែន (Urbanland) បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ប្លុកថ្មីរបស់ បុរី ចន្ទគីរី និងការបើកលក់ជាផ្លូវការនៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ។

ភ្នំពេញ៖ ​​ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ក្នុងស្រុក អឺបេនលែន (Urbanland) បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ប្លុកថ្មីរបស់ បុរី ចន្ទគីរី និងការបើកលក់ជាផ្លូវការនៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសម្ពោធបើកលក់ប្លុកថ្មី និងប្រភេទវីឡាថ្មី របស់  បុរី ចន្ទគីរី
កម្មវិធីសម្ពោធបើកលក់ប្លុកថ្មី និងប្រភេទវីឡាថ្មី របស់  បុរី ចន្ទគីរី

រចនាឡើងដោយយកតម្រូវការ និងក្តីស្រមៃរបស់អ្នករស់នៅជាចម្បង គម្រោងអភិវឌ្ឍន៍ថ្មីនេះបន្តប្រកាន់ខ្ជាប់នូវគំនិតរចនា ដែលផ្តោតលើតម្រូវការចាំបាច់សម្រាប់ការរស់នៅ។ តាមរយៈការរចនាប្លង់មេ ដែលសម្បូរទៅដោយសួនរុក្ខជាតិបៃតង និងបរិក្ខារនៅតាមដងវិថីនៅក្នុងគម្រោងថ្មីនេះ អ្នករស់នៅនឹងមានសុខដុម និងភាពស្ងប់ស្ងាត់ទាំងនៅខាងក្នុង និងខាងក្រៅគេហដ្ឋានរបស់ខ្លួន។ ការគិតគូបែបនេះហើយដែលញ៉ាំងឲ្យគម្រោងថ្មីនេះជាកន្លែងរស់នៅមួយ ដែលសក្តិសមបំផុតសម្រាប់ការរស់នៅដែលសកម្ម ប៉ុន្តែពោរពេញដោយភាពស្ងៀមស្ងាត់។

ព្រះសង្ឃប្រោះព្រំ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ប្លុកថ្មីបុរីចន្ទគីរី
ព្រះសង្ឃប្រោះព្រំ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ប្លុកថ្មីបុរីចន្ទគីរី

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់ផ្ទះ ដែលចង់បានប្រភេទគេហដ្ឋានដែលកាន់តែធំទូលាយ ក្រុមហ៊ុនមានកិត្តិយសក្នុងការណែនាំប្រភេទគេហដ្ឋានថ្មីមួយទៀតប្រចាំ បុរី ចន្ទគីរី ដែលមានឈ្មោះថា វីឡាឧត្តមធំ។ វីឡានេះជាប្រភេទវីឡាទោល ដែលត្រូវបានរចនាឡើងនៅលើផ្ទៃដី និងផ្ទះដែលមានទំហំកាន់តែធំជាងមុន។

រូបភាពតំណាងវីឡាឧត្តមធំ
រូបភាពតំណាងវីឡាឧត្តមធំ

គេហដ្ឋាននេះមានលក្ខណៈល្អឥតខ្ចោះ សម្រាប់គ្រួសារដែលមានសមាជិកច្រើនវ័យ។ ការរចនាខាងក្នុងផ្ទះមានផ្ទះបាយ និងកន្លែងទទួលទានអាហារ ដែលបើកចំហចេញមកសួនខាងក្រោយ ផ្ទៃខាងក្រោយផ្ទះមានទីធ្លាធំទូលាយ ដែលអាចកែច្នៃជាអាងហែលទឹក ឬសួនរុក្ខជាតិបៃតង សម្រាប់រៀបចំកម្មវិធីគ្រួសារផ្សេងៗជាដើម។ ទីធ្លាខាងក្រោយនេះសមស្របសម្រាប់លម្ហែកាយជាលក្ខណៈគ្រួសារពេលល្ងាច រីឯបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយនៅក្នុងផ្ទះវិញ ជាកន្លែងដ៏សមរម្យបំផុតសម្រាប់ទទួលបានភាពស្ងប់ស្ងាត់។

វីឡាឧត្តមធំ ភាគច្រើនមានទីតាំងនៅជាប់នឹងសួនរុក្ខជាតិបៃតងរបស់បុរី។ គេហដ្ឋាននេះមានបន្ទប់គេង ៥ ធំៗដែលមានបង្អួច និងទ្វារូតធំៗ អនុញ្ញាតឲ្យខ្យល់ និងពន្លឺចេញចូលបានគ្រប់គ្រាន់ទូទាំងផ្ទះទាំងមូល។ ក្រុមហ៊ុនក៏បានរចនាបន្ទប់គេងមួយបន្ថែមនៅជាន់ផ្ទាល់ដី ដែលមានភ្ជាប់ជាមួយនឹងបន្ទប់ទឹកស្រាប់ សមស្របសម្រាប់គ្រួសារដែលមានឪពុកម្តាយ ឬលោកតាលោកយាយដែលមានវ័យចំណាស់។ រីឯបន្ទប់ពហុមុខងារដែលនៅជាប់គ្នានោះ ម្ចាស់ផ្ទះអាចកែច្នៃទៅតាមមុខងារផ្សេងៗ ដែលខ្លួនត្រូវការ ដូចជាការិយាល័យធ្វើការនៅផ្ទះ បន្ទប់ហាត់ប្រាណ និងបន្ទប់អានសៀវភៅជាដើម។

ទិដ្ឋភាពផ្ទះបាយ និងខាងក្រោយផ្ទះ របស់វីឡាឧត្តមធំ
ទិដ្ឋភាពផ្ទះបាយ និងខាងក្រោយផ្ទះ របស់វីឡាឧត្តមធំ

ដើម្បីអបអរសាទរការបើកលក់ប្លុកថ្មីនេះ បុរី ចន្ទគរី មានការលក់បញ្ចុះតម្លៃពិសេសសរុបរហូតដល់ ២០០,០០០ ដុល្លារ ក៏ដូចជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងដែលមានតម្លៃសរុបរហូតដល់ ១០០,០០០ ដុល្លារ ដែលមានសុពលភាពសម្រាប់តែថ្ងៃទី ២៩-៣១ ខែតុលា ឆ្នាំ២០២១ តែប៉ុណ្ណោះ។

សូមអញ្ជើញមកទស្សនាផ្ទះគម្រូពិតនៅ បុរី ចន្ទគីរី ដែលមានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ ២ ចម្ងាយត្រឹមតែ ៥ នាទីពីមហាវិថីសម្តេច ហ៊ុន សែន ឬចូលទៅកាន់ urbanlandasia.com ដើម្បីទទួលបានពត៌មានបន្ថែម៕

អំពី អឺបេនលែន ( Urbanland)

ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយ ដែលមានគោលដៅ​បង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។​ ក្រុមហ៊ុន អឺបេនលែន (Urbanland) បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។ 

ក្រុមហ៊ុន អឺបេនលែន (Urbanland) ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង ស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំ នៅក្នុងវិស័យសំណង់។ ក្រុមហ៊ុន អឺបេនលែន (Urbanland) ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗ ពោរពេញដោយភាពច្នៃប្រឌិត ដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង ដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងបុរីចន្ទគីរី ដែលជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនដែលមានទីតាំងនៅលើផ្លូវជាតិលេខ 2។

សម្រាប់ពត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com.

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T