ពិតជា Hot និង Romantic ណាស់នៅពេលតារានិករនីមួយៗធ្វើរឿងទាំងនេះ

//s9.kh1.co/9d/9d6a9285ea13095b15bc04da7e9ce42f472d4c79.jpeg
យុវវ័យ

 ២៥-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកដឹងពីចំណុចដែលធ្វើឲ្យតារានិករនីមួយៗ មានភាពទាក់ទាញបែប Hot និង Romantic ខាងក្រោមនេះវិញម្ដង!

យល់ដឹង ៖ មនុស្សគ្រប់គ្នា មានភាពទាក់ទាញផ្ទាល់ខ្លួន ដែលពួកគេអាចកែលម្អបាន។ មនុស្សខ្លះមានភាពទាក់ទាញ ដោយមើលទៅគួរឲ្យស្រលាញ់ ប៉ុន្តែតើអ្នកទាំងអស់គ្នាចង់ដឹងថា ភាពទាក់ទាញបែប Hot និង Romantic ដែលពួកគេមានបែបណាទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី ចំណុចដែលធ្វើឲ្យតារានិករនីមួយៗមានភាពទាក់ទាញបែប Hot និង Romantic ៖

♈️ Aries (Mar 21 – Apr 19)

នៅពេលដែលពួលគេខាំបបូរមាត់ ឬលិតបបូរមាត់ នៅពេលបញ្ចេញស្នាមញញឹមរបស់ពួកគេ នៅពេលផ្តោតអារម្មណ៍និយាយជាមួយអ្នក នៅពេលឈរពត់ខ្លួន ក្រលេកភ្នែកមើលចំភ្នែករបស់អ្នក និងនៅពេលធ្វើអ្វីមួយ ដោយស្ងៀមស្ងាត់។

♉️ Taurus (Apr 20 – May 20)

នៅពេលដែលពួកគេបើកផ្លូវ ដើម្បី​ឲ្យអ្នកទៅមុន នៅពេលក្រលេកមើលចំមុខ​អ្នក ក្រលាស់សក់​ក្បាល​របស់​ពួកគេ ​ដើម្បី​រំកិល​សក់​ចេញ​ពី​មុខ​ ហើយមានបុគ្គលិកលក្ខណៈបែបមនុស្សបេះដូងត្រជាក់ និងនៅពេលញាក់ចិញ្ចើម ក៏ពួកគេមានភាពទាក់ទាញដែរ។

♊️ Gemini (May 21 – Jun 20)

នៅពេលពួកគេធ្វើមុខគួរឲ្យអាណិត ដែលហៅថាធ្វើភ្នែកកូនឆ្កែ និងស្នាមញញឹមតិចៗ ម៉ិចភ្នែកតិចៗ និយាយរឿងកំប្លែង សើចតាមរយៈស្នាមញញឹមចេញពីចិត្តរបស់ពួកគេ និងនៅពេលមុជចូលទៅក្នុងអាងទឹក ដើម្បីការពារ ឬអោបនរណាម្នាក់។

♋️ Cancer (Jun 21 – Jul 22)

ទោះបីជាពួកគេមិនធ្វើអីសោះ គ្រាន់តែនៅស្ងៀម ក៏មើលទៅស្រស់ស្អាត ស្រស់សង្ហាដែរ និងអាចធ្វើឲ្យរំជួលចិត្ត នៅពេលពួកគេនិយាយ ដោយសម្លឹងមើលអ្នក ដោយស្រទន់។

រូបតំនាង
រូបតំនាង

♌️ Leo (Jul 23 – Aug 22)

នៅពេលពួកគេ អស់សំណើចទៅនឹងអ្វីមួយ ហើយបន្ទន់ខ្លួនរបស់ពួកគេ ហើយសើចដោយបិទភ្នែក ដោយសំលេងខ្លាំងៗ ពួកគេមើលទៅគួរឲ្យអស់សំណើច និងសិចស៊ីក្នុងពេលតែមួយ ដោយមនុស្សភាគច្រើនលង់នឹងពួកគេ។

♍️ Virgo (Aug 23 – Sep 22)

ញញឹមតែមួយចំហៀងនៃមាត់ ញាក់ចិញ្ចើម ហើយបើទោះបីជា ពួកគេគួរមើលទៅ Hot តែចរិតពិត គឺគួរឲ្យស្រលាញ់ណាស់ ជាពិសេសពេលនិយាយស្ដី ថតរូប រាំជាមួយមិត្តភក្តិ និងអ្វីក៏ដោយដែលទាក់ទងដល់រាងកាយពួកគេ។

♎️ Libra (Sep 23 – Oct 22)

ពួកគេជាមនុស្សដែលមានមន្តស្នេហ៍ និងពូកែញ៉ែស្រាប់ហើយ ដូច្នេះទឹកមុខ កាយវិការ និងការនិយាយស្ដី តែងតែមើលទៅទាក់ទាញ ម៉្យាងទៀតនៅពេលដាក់ដៃ ដាក់ក្នុងហោប៉ៅ និងការលេងសើច បែបបន្ទាបខ្លួន ក៏លេចធ្លោមិនអន់ដែរ។

♏️ Scorpio (Oct 23 – Nov 21)

តារានិករនេះ ក៏ជាមនុស្សដែលពូកែខាងញ៉ែ និងមានមន្តស្នេហ៍ដែរ ដូច្នេះពួកគេចូលចិត្តនិយាយ ដោយញាក់ចិញ្ចើម និងនៅពេលដែលពួកគេសប្បាយចិត្ត ដែលដឹងថាខ្លួន បានឈ្នះអ្វីមួយ គឺពិតជាទាក់ទាញណាស់។

រូបតំនាង
រូបតំនាង

♐️ Sagittarius (Nov 22 – Dec 21)

នៅពេលដែលពួកគេ មានអារម្មណ៍ធុញទ្រាន់អ្វីមួយ ឬទទួលបានអារម្មណ៍ទុកចោលពីនរណា និយាយរួមពេលដែលខឹង គឺពួកគេមើលទៅ Hot និងនៅពេលដែលពួកគេ សើចរហូតដល់ពួកគេមិនអាចដកដង្ហើម។

♑️ Capricorn (Dec 22 – Jan 19)

ពេលដែលពួកគេរាំ នៅពេលដែលសប្បាយចិត្ត ពេលដែលពួកគេធ្វើពុតជាត្អូញត្អែរអំពីអ្វីមួយ ដែលពួកគេមិនច្បាស់ ឬខកបំណង ពួកគេមើលទៅគួរឲ្យស្រលាញ់ផង និង Hot បំផុត រហូតមានមនុស្សជាច្រើនលង់ នឹងមនុស្សបែបនេះ។

♒️ Aquarius (Jan 20 – Feb 18)

នៅពេលដែលពួកគេថតរូបខ្លួនឯង Selfie យកដៃពួកគេចោកសក់ នៅពេលដែលនិយាយជាមួយអ្នក ហើយភ្លាមៗហៅឈ្មោះរបស់អ្នកដោយចៃដន្យ ក្នុងការសន្ទនា។ ពួកគេចូលចិត្តសិល្បះ ដូច្នេះនៅពេលរាំ ឬច្រៀង គឺពិតជាទាក់ទាញណាស់។

♓️ Pisces (Feb 19 – Mar 20)

ពួកគេមើលទៅមានភាពទាក់ទាញខ្លាំង នៅពេលដែលពួកគេលាបឡេលើខ្លួន នៅក្រោមពន្លឺព្រះអាទិត្យ ពាក់វ៉ែនតាខ្មៅរបស់ពួកគេនៅឯសមុទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលិកលក្ខណៈល្អរបស់ពួកគេ គឺធ្វើឲ្យពួកគេមានភាពទាក់ទាញមួយកម្រិតទៅហើយ។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T