មហាសេដ្ឋី ជនជាតិរុស៊្សី ម្នាក់ដែលមានឈ្មោះថា Pavel Durov អាយុ២៧ឆ្នាំ ដែលជា អ្នកបង្កើត និង ជាម្ចាស់ របស់គេហទំព័រ បណ្ដាញទំនាក់ទំនង សង្គម Vkontakte  បានបត់យន្តហោះក្រដាស ពីលុយដុល្លារ ហើយ គប់ចេញ មកក្រៅតាមបង្អួចការិយាល័យ របស់គាត់ផ្ទាល់។

មហាសេដ្ឋីរូបនេះ បានបង្ហាញពី ភាពចិត្តល្អ របស់គាត់ ដោយបាន បត់ យន្តហោះក្រដាស តែមិនមែនពីក្រដាសទេ គឺពីលុយក្រដាសប្រាក់រុស៊្សី ជាច្រើនសន្លឹក ដែលសរុបទៅគឺមានតម្លៃប្រហាក់ប្រហែល ទៅនឹង ២០០០ដុល្លារសហរដ្ឋអាមេរិក ហើយអ្នកមានរូបនេះ បានគប់ចុះបង្ហោះលេង ពីលើ បង្អួចការិយាល័យ។ មិនដឹងថា អ្នកណា ខ្លះទេ បានមានសំណាង រើសបានយន្តហោះក្រដាស់ប្រាក់បែបនេះ។

ពាក្យចាស់និយាយថា លុយមិនមែនដុះចេញ ពីដើមឈើនោះទេ តែ នេះលុយពិតជាធ្លាក់ពីលើមេឃ បើសិនជាមាន មហាសេដ្ឋីចិត្តល្អបែបនេះច្រើន។

តើលោកអ្នកយល់យ៉ាងណាដែរ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]