ចុម បុរសម្នាក់នេះទម្លាយថា មិត្តខ្លួនបានស្លាប់បន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ

//s9.kh1.co/8d/8d3147cc9e99a81aeb402fb035b48447d527ef1d.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

កូនប្រុសរបស់ បុគ្គលិករបស់ស្ថាននីយទូរទស្សន៍មួយគឺ Kim Gu Ra គឺលោក Gree បានបង្ហាញថាមិត្តភក្តិរបស់លោកបានស្លាប់ បន្ទាប់ពីបានទទួលបានការចាក់វ៉ាក់សាំងកូវីដ

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២២ ខែតុលា នេះ ឪពុក និងកូនប្រុសរបស់បុគ្គលិករបស់ស្ថាននីយទូរទស្សន៍មួយ បានធ្វើការបង្ហោះវីដេអូថ្មីមួយចូលទៅក្នុង Channel YouTube របស់ពួកគេ ហើយនៅក្នុងវីដេអូនេះ Kim Gu Ra បានបង្ហាញឱ្យដឹងថា ថ្មីៗនេះលោកបានទទួលការចាក់វ៉ាក់សាំងលើកទី ២ សម្រាប់វ៉ាក់សាំង កូវីដ១៩ រួចហើយ ដោយនិយាយថា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្ញុំព្រួយបារម្ភអំពីផលប៉ះពាល់ ដែលអាចកើតមានបន្ទាប់ពីបានលឺ Choo Sung Hoon ហើយបានជួបពួកគេកាន់តែច្រើន បន្ទាប់ពីបានចាក់វ៉ាក់សាំង លើកទី ២នេះ ប៉ុន្តែសំណាងដែលខ្ញុំបាន​លេប​ថ្នាំ Tylenol ក្រោយ​រយៈពេល ៦ ម៉ោង​ហើយ ​ខ្ញុំ​មិន​អី​ទេ តាម​ពិត ខ្ញុំ​មាន​អារម្មណ៍​ល្អ​ជាង​ការ​ចាក់​លើក​ដំបូង​ទៅ​ទៀត។

Kim Gu Ra
  ឪពុក និងកូនប្រុស 
  ឪពុក និងកូនប្រុស 

ក្រោយមក Gree ក៏បានយល់ស្របផងដែរ ព្រមថែមបានបន្ថែមថា ៖

វាមានរយៈពេល ៥ ថ្ងៃហើយ ខ្ញុំក៏មិនអីដែរ ខ្ញុំឈឺក្បាលបន្តិចនៅថ្ងៃទី ២ របស់ខ្ញុំ ប៉ុន្តែវាមិនអីទេ តែមិត្តភ័ក្តិរបស់ខ្ញុំបានជួបឧបទ្ទវហេតុមួយ បានស្លាប់នៅថ្ងៃទីប្រាំ បន្ទាប់ពីបានចាក់ Pfizer ទី ២ គេមិនបានឈឺអ្វីទេ ប៉ុន្តែវាបានកើតឡើងភ្លាមៗ ខ្ញុំគិតថា អ្នកគួរតែស្វែងរកជំនួយពីគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកមានអារម្មណ៍ឈឺបេះដូង ឬមានអ្វីខុសប្រក្រតី។

Gree
  ឪពុក និងកូនប្រុស 
  ឪពុក និងកូនប្រុស 

គួររំលឹកផងដែរថា កាលពីមុន Gree បានបង្ហោះរឿងរ៉ាវជាច្រើននៅលើ Instagram របស់លោក ដែលបង្ហាញពីការភ័យខ្លាចរបស់ខ្លួនចំពោះការចាក់វ៉ាក់សាំង តែយ៉ាងណាក៏លោកនៅតែទៅទទួលការចាក់វ៉ាក់សាំង ដើម្បីខ្លួនឯង និងសង្គមទាំងមូល៕

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T